(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានចុះបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអន្តរាគមន៍ពិសេស និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គបំប៉នជំនាញស៊ើបការណ៍ ប្រដាប់អាវុធនៅកងពលតូចថ្មើរជើងលេខ៥១។

ពិធីនេះបានធ្វើឡើងនៅទីបញ្ជារការកងកងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការប្រចាំទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ទោ សេង ធារិន្ធ មេបញ្ជាការរងយោធភូមិភាគទី៥, ឧត្តមសេនីយ៍ត្រី ប៉ោន ប៊ិន មេបញ្ជារការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី ឃូន ជឿន មេបញ្ជារការកងការពារព្រំដែន៥០៣, ឧត្តមសេនីយ័ត្រី ជឹម ប៊ុនអាន មេបញ្ជារការសឹករងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី សំណាក់សមត្ថកិច្ចស្ថាប័ន ពាក់ព័ន្ធ និងសិក្ខាកាមជាច្រើនរូប ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជារកាស្តីទីកងពលតូចថ្មើរជើងលេខ៥១ បានទ្បើងអានរបាយការណ៍ ការងារដែលបានអនុវត្តកន្លងមក ចំពោះការងាររបស់អង្គភាពឃើញថា មានការរីកចម្រើនអភិវឌ្ឍន៍ លើគ្រប់វិស័យកងពលតូចថ្មើជើងលេខ៥១ បានចូលរូមការងារជាមួយនឹងអាជ្ញាធរមូលដ្ឋាន បញ្ហាការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល កងកម្លាំងត្រូវអនុវត្តបន្តសហការជាមួយអាជ្ញាធរនាំគ្នាទប់ស្កាត់ល្បែងស៊ីសងគ្រប់ភេទដូចជា៖ បងធំ បងតូច បទល្មើសក្នុងមូលដ្ឋាន ជាពិសេសនាំគ្នាអនុវត្តច្បាប់គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់។

ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានកោតសសើយ៉ាងម៉ុតមាំ ដល់លោកគ្រូយោធាចារ្យដែលបានយកចិត្ត ទុកដាក់ចំណាយពេលវេលា ក្នុងការហ្វឹកហាត់ដល់សិក្ខាកាម ហើយស្នើឱ្យសិក្ខាកាមត្រូវ យកចិត្តទុកដាក់បន្ថែមទៀត ស្តាប់យោធាចារ្យពន្យល់ណែនាំ ដើម្បីយកចំណេះដឹងទៅបម្រើការងារក្នុងអង្គភាព។

បន្ថែនពីនេះលោកឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្រៅពីការងាររៀនសូត្រត្រូវយកចិត្តទុកដាក់ការបង្កបង្កើនផលការដាំដុះដំណាំការចិញ្ចឹមសត្វ ដើម្បីទុកគ្រាន់ដោះស្រាយក្នុងអង្គភាពសូមផ្តាំផ្ញើ បន្ថែមទៀត ពេលដែលត្រទ្បប់គោលដៅវិញនោះ ត្រូវអនុវត្តការងារបន្ថែមទៀត បញ្ហាបទល្មើសចរាចរ លើទំនិញគេចពន្ធគ្រប់ប្រភេទ ដែលកើតមានទ្បើងតាមព្រំដែនកម្ពុជា-ថៃជាពិសេសពលករ ចំណាកស្រុក ដែលបច្ចុប្បន្ននេះ កំពុងនាំគ្នាចាញវោកមេខ្យល់បោកយកទៅលក់តាមព្រំដែន ធ្វើយ៉ាងណានោះទប់ស្កាត់ឱ្យខានតែបាន កងកម្លាំងត្រូវគោរពតាមការណែនាំ របស់ថ្នាក់លើក៏ដូចជាការណែនាំរបស់អង្គភាពដែលបានដាក់ចេញ៕