(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ថែមទៀត ខណៈអ្នកព្យាបាលជាសះស្បើយមាន២នាក់

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨.៦លាននាក់ ស្លាប់ជាង ៧០ម៉ឺននាក់ និងជាសះស្បើយជិត ១២លាននាក់!

៣៖ រាជរដ្ឋាភិបាលកែសម្រួលវិធានការសុខាភិបាល ចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលកម្ពុជា

៤៖ គ្មានភស្តុតាងបញ្ជាក់ថា TikTok លួចទិន្នន័យអ្នកប្រើប្រាស់នោះឡើយ, នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី

៥៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បញ្ជាឲ្យរឹតបន្ដឹងច្បាប់ចរាចរណ៍គ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ នៅពេលយប់ដើម្បីឃាត់អ្នកស្រវឹង

៦៖ លីបង់ប្រកាសកាន់ទុក្ខ៣ថ្ងៃ ខណៈអ្នកស្លាប់ដោយសារការផ្ទុះ កើនឡើងដល់ ៧៨នាក់

៧៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បង្កើតកម្មវិធីទូរស័ព្ទ (App) និងលេខទូរស័ព្ទ១២៧១ ចាំដោះស្រាយបញ្ហាជូនពលរដ្ឋពាក់ព័ន្ធការងារ ផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ

៨៖ តុលាការតៃវ៉ាន់ បង្គាប់ឱ្យឃុំខ្លួនសមាជិកសភាជាច្រើនរូប ពីបទពុករលួយ

៩៖ ក្រុមហ៊ុនចំនួន៦៥១ហើយ បានសុំចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល

១០៖ សមុទ្រចិនខាងត្បូង៖ ហ្វីលីពីន នឹងមិនចូលរួមធ្វើសមយុទ្ធយោធាជាមួយអាមេរិក នាំឱ្យចិនក្ដៅក្រហាយឡើយ

១១៖ នាយករដ្ឋមន្ត្រីថៃ ទទូចសុំឱ្យក្រុមបាតុករនិស្សិត កុំបង្កចលាចលឱ្យសោះ

១២៖ លោក ដូណាល់ ត្រាំ អះអាងថាការផ្ទុះដ៏កក្រើកនៅលីបង់ «ប្រៀបដូចជាករណីបំផ្ទុះគ្រាប់បែក»

១៣៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប នឹងបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលនឹងក្លាយជាការដុតកំហឹងចិន

១៤៖ ស្វែងយល់ពីការផ្ទុះដ៏កក្រើក ក្នុងរដ្ឋធានីរបស់លីបង់ ដែលបង្កឲ្យមនុស្សស្លាប់កើនដល់ ១០០នាក់

១៥៖ រុស្ស៊ីបញ្ជូនយន្តហោះ៥គ្រឿងផ្ទុកទៅដោយជំនួយ និងបុគ្គលិកពេទ្យទៅកាន់លីបង់

១៦៖ អាហ្វហ្គានីស្ថានចាប់បានមេបញ្ជាការជាន់ខ្ពស់ ISIS ប្រចាំខេត្តភាគខាងកើត!

* ព័ត៌មាន Fresh News Plus

១៖ COO ក្រុមហ៊ុន Ford លោក Jim Farley នឹងឡើងកាន់តំណែងជា CEO ជំនួសលោក Hackett

២៖ អតីតវិស្វករ Google មួយរូបជាប់គុក ១៨ខែ ពីបទលួចឯកសារសម្ងាត់ក្រុមហ៊ុន និងផ្ញើឱ្យដៃគូប្រកួតប្រជែង

៣៖ EU បើកការស៊ើបអង្កេតស៊ីជម្រៅលើករណី Google ទិញ Fitbit ក្នុងតម្លៃ ២.១ពាន់លានដុល្លារ

៤៖ Fulham យកឈ្នះ Brentford ក្នុងម៉ោងថែម ដេីម្បីយកកៅអីទៅលេងនៅ Premier League

៥៖ Casemiro លើកឡើងថា ប៉ះ Man City នៅ UCL ដោយគ្មានអ្នកគាំទ្រ ជារឿងល្អសម្រាប់ Real

៦៖ ក្លិបអង់គ្លេស Man City ទិញបានខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Torres ពី Valencia ក្នុងតម្លៃ ២៧លានដុល្លារ

៧៖ Disney ផ្អាកបញ្ចាំងរឿង «Mulan» នៅបណ្តារោងកុនជាច្រើនលើពិភពលោក ដោយបង្វែមកផ្សាយផ្ទាល់ ចេញពីក្រុមហ៊ុនធំវិញ

៨៖ ក្លិបបារាំង Strasbourg រកឃើញកូវីដ-១៩ ចំនួន ៤ករណីថ្មី មុនពេល Ligue 1 ចាប់ផ្តើមថ្ងៃទី២២-សីហា

៩៖ រឿងរ៉ាវអាថ៌កំបាំងនៅប៉េរូ៖ «ក្មេងស្រី និងស្ត្រីជាង ៩០០នាក់បាត់ខ្លួន អំឡុងការរាតត្បាត COVID-19»

១០៖ ចំណេះដឹងទូទៅ៖ ក្រោយសាមកុកដួលរលំ តើអ្នកណាជាអ្នកបង្រួបបង្រួមទឹកដី?

១១៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីយើងមើលពីផែនដីទៅ ឃើញផ្ទៃព្រះច័ន្ទតែមួយចំហៀងដដែលៗរហូត?

១២៖ លោក Conor Nestor៖ ប្រាក់ មុន្នីឧត្តម ត្រូវការពេលវេលា ដើម្បីស្ដារកម្លាំងឡើងវិញ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com