(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ម្នាក់ ជាសះស្បើយ និងមិនមានអ្នកជំងឺឆ្លងថ្មីឡើយ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨លាននាក់ ស្លាប់ជាង ៦៩ម៉ឺននាក់ និងជាសះស្បើយជាង ១១.៤លាននាក់!

៣៖ សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បងប្អូនដែលកំពុងធ្វើសកម្មភាពខុសច្បាប់ទាមទារដោះលែង រ៉ុង ឈុន សូមបញ្ឈប់ជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់!

៤៖ លោក ត្រាំ ទុកពេល៤៥ថ្ងៃ ឲ្យក្រុមហ៊ុនចិនលក់ TikTok ឲ្យក្រុមហ៊ុនអាមេរិក Microsoft

៥៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រាប់ឲ្យផ្អាកការស្នើតែងតាំងមន្ដ្រីនគរបាល ចាប់ពីថ្នាក់នាយរងប៉ុស្ដិ៍ ដល់អនុប្រធាននាយកដ្ឋាន ដោយសារមានចំនួនច្រើន

៦៖ ឥណ្ឌាមានករណីឆ្លង COVID-19 កើនដល់ ១.៨លាននាក់ហើយ ក្រោយពីអត្រាឆ្លងលោតដល់ ខ្ទង់៥ម៉ឺននាក់ក្នុង១ថ្ងៃ

៧៖ កម្ពុជា-វៀតណាម ប្រគល់ និងទទួលផែនទី ខ្នាត ១/២៥០០០ ជាផែនទីទំនើបសម័យឌីជីថល ៤.០

៨៖ ហ្វីលីពីនត្រៀមបិទរដ្ឋធានីម៉ានីល និងតំបន់ជុំវិញ ខណៈករណីឆ្លង COVID-19 កើនលើស ១០០,០០០ករណី

៩៖ រាជរដ្ឋាភិបាល ចាប់ផ្តើមបោះទុនជាង១១លានដុល្លារ សម្រាប់រយៈ៣ឆ្នាំខាងមុខ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍

១០៖ រដ្ឋកាលីហ្វ័រញ៉ាដែលកំពុងរងគ្រោះ ធ្ងន់ជាងគេនៅអាមេរិក រកឃើញករណីឆ្លង COVID-19 ជាង ៩,០០០នាក់ក្នុង១ថ្ងៃ

១១៖ កម្ពុជាទទួលចំណូលជាង២៨៥លានដុល្លារ ពីការនាំចេញអង្ករជាង៤២ម៉ឺនតោន ក្នុងរយៈពេល៧ខែ

១២៖ នាយករដ្ឋមន្ត្រីកូសូវ៉ូ «ឆ្លងជំងឺ COVID-19» ក្រោយពីឡើងកាន់តំណែងបាន២ខែ

១៣៖ ចិនបង្អួតនាវាដឹកយន្តហោះចម្បាំង ផលិតដោយខ្លួនឯងដំបូងបំផុត នៅក្នុងខ្សែវីដេអូ១នាទី

១៤៖ លោក ដូណាល់ ត្រាំ នឹងទទួលជ័យជម្នះ ដូច្នេះគ្មានការពន្យារពេលបោះឆ្នោតទេ, នេះបើតាមមន្ត្រីសេតវិមាន

១៥៖ ប៉ាពួញូហ្គីណេកំពុងតាមចាប់ជនសង្ស័យ ក្រោយយន្តហោះដឹកគ្រឿងញៀន ពីអូស្ត្រាលីធ្លាក់ចូលក្នុងព្រៃមួយ

១៦៖ ក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

១៧៖ នាយករដ្ឋមន្ត្រីវៀតណាម អះអាងពីការទប់ស្កាត់ COVID-19 ទ្រង់ទ្រាយធំតែម្តង ជាពិសេសនៅទីក្រុងដាណាង

១៨៖ ន័រវែសកំពុងពិនិត្យនាវាទេសចរណ៍ ដែលធ្វើដំណើរទៅសមុទ្រទឹកកកអាក់ទិក និងត្រឡប់មកវិញមានអ្នកឆ្លង COVID-19 រាប់សិបនាក់

១៩៖ ករណីពុលស្រាលាយនៅប្រទេសឥណ្ឌា បង្កឲ្យមនុស្សស្លាប់ជិត ១០០នាក់

* ព័ត៌មាន Fresh News Plus

១៖ Microsoft ប្រកាសថា ខ្លួនកំពុងបន្តតាមសុំទិញ TikTok ពីក្រុមហ៊ុនចិន ByteDance

២៖ អ្នកប្រាជ្ញ ១០រូប ដែលមានទម្លាប់ចម្លែកៗត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ

៣៖ ខ្សែភាពយន្តឯកសារ និយាយពីជីវិតរបស់តារាកូរ៉េស្រី Sulli ស្លាប់ដោយសារ Depression នឹងត្រូវផលិតឡើង!

៤៖ ប្រៃសណីយ៍កម្ពុជា ចាប់ផ្តើមបើកទទួលបញ្ញើឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាច្រើនខែដោយសារកូវីដ១៩

៥៖ CAMSOC នឹងប្រកាសជយលាភី Logo, Mascot និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ថ្ងៃសុក្រសប្តាហ៍នេះ

៦៖ Lampard រិះគន់ពីការចាប់ផ្តេីមលឿនពេកនៃ Premier League រដូវកាលថ្មី

៧៖ តារាបូលីវូដជើងចាស់ Amitabh Bachchan ជាសះស្បើយពីកូវីដ១៩ បន្ទាប់ពីព្យាបាលអស់រយៈពេល៣សប្តាហ៍

៨៖ កំពូលវីដេអូល្បីៗទាំង១០ នៅលើ YouTube ដែលមានចំនួនទស្សនាច្រើនជាងគេបំផុត!

៩៖ Arsenal គ្រោងថែមប្រាក់ពលកម្មឲ្យ Aubameyang ច្រើនជាងមុន ដើម្បីបន្តកិច្ចសន្យា ៣ឆ្នាំទៀត

១០៖ តើអ្នកដឹងទេ! ពន្លឺធ្វើដំណើរដោយល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុងមួយវិនាទី?

១១៖ ជើងខ្លាំង F1 កីឡាករ Hamilton ឈ្នះពាន British GP លើកទី៧ ក្នុងអាជីព

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com