(ភ្នំពេញ)៖ គ្រាន់តែចូលខែថ្មីភ្លាម ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់រថយន្តទំនើប Porsche ទី៤ របស់ខ្លួនជូនដល់អ្នកមានសំណាងគាស់ឈ្នះ គឺលោក ធា ថុល ពលរដ្ឋរស់នៅខេត្តសៀមរាបរួចរាល់ហើយ លើឆាកប្រគំតន្រ្តី Cambodia Brew The Beat នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV កាលពីរាត្រីថ្ងៃទី១ សីហានេះ។

លោក ធា ថុល បានរៀបរាប់ទាំងទឹកមុខរំភើបថា៖ «អរមែនទែនបង! ទីបំផុត ខ្ញុំបានទទួលរថយន្តមួយដូចដែលក្រុមហ៊ុនសន្យាពិតប្រាកដមែន។ នេះដូចជាការយល់សប្តិសម្រាប់ខ្ញុំ ព្រោះ ខ្ញុំមិននឹកស្មានដល់សោះថា ថ្ងៃណាមួយខ្ញុំក្លាយជាម្ចាស់ឡានទំនើបអីចឹង»

នាយក រោងចក្រ នៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត Zvonimir Nemet ដែលជាអ្នកប្រគល់រង្វាន់ដោយផ្ទាល់ដៃ បានថ្លែងសាទរ និងរំពឹងថា នឹងរកឃើញអ្នកមានសំណាងជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗនេះ។

លោកក៏បានថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រ ស្រាបៀរ កម្ពុជា។ បើទោះបីមិនទាន់ត្រូវរង្វាន់ធំណាមួយ សូមបន្តគាំទ្រ និង ពិនិត្យក្រវិលកំប៉ុងជានិច្ច ដើម្បីមានឱកាសឈ្នះរង្វាន់ដូចជារថយន្ត Porsche Macan ទឹកប្រាក់៥០លានរៀល ៥លានរៀល និងរង្វាន់ទឹកប្រាក់ជាច្រើនទៀត៕

ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!