(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយអង្កការសង្គមស៊ីវិលលើបញ្ហាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើចំណូលចំណូលរបស់រដ្ឋសភាកម្ពុជា។

លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២នៃរដ្ឋសភា បានថ្លែងក្នុងជំនួប ពិភាក្សានាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋសភាថាកិច្ចប្រជុំជាមួយសង្គមស៊ីវិលនៅថ្ងៃនេះដើម្បីជជែកពិភាក្សាស្តីពីការបញ្ហាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកិច្ចប្រតិតបត្តិកា រចំណូល ចំណាយថវិការជាតិ ឆ្នាំ២០២០របស់រដ្ឋសភាអនុម័តពេលកន្លងមក។ តែពេលនេះចំពេល ដែលកម្ពុជាកំពុងរាតត្បាតដោយមេរោគកូវីដ១៩ ទន្ទឹមនឹងនេះក៏ត្រូវបានសហភាពអឺរ៉ុបដកព័ន្ធនាំចូលប្រមាណ២០ភាគរយ ឬស្មើនឹង ទឹកប្រាក់១០០លានដុល្លារអាមេរិក។

លោកបន្តថា គណៈជំនាញរដ្ឋសភានឹងបង្ហាញអំពីគោលការណ៍ អំពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នៅពេលខាងមុខ។

លោកបណ្ឌិតបានបញ្ជាក់ថា៖«ខ្ញុំយល់ថាវេទិការដែលចាប់ផ្តើមធ្វើនៅពេលនេះនឹងអាចផ្តល់នូវមេរៀន បទពិសោធន៍ និងពុទ្ធិកាយ ល់ដឹងថ្មីៗ ដែលជាផលប្រយោជន៍ជូនដល់រដ្ឋាភិបាល រដ្ឋសភានិងប្រទេសជាតិ ក្នុងដំណើរ ការពិនិត្យ និងអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០ ២១ជាមិនខានឡើយ»។

លោកបណ្ឌិតបានបន្ថែមថាក្នុងនាមជាគណៈកម្មការជំនាញទទួលបន្ទុកហិរវត្ថុ និងសវនកម្ម នៃរដ្ឋសភា(គ២) មានការគាំទ្រយ៉ាងខ្លាំងចំពោះការគ្រប់គ្រងថវិការជាតិ ពិសេសនោះ ការគ្រប់ គ្រងថវិការឆ្នាំ២០២០ និងការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងហិរញវត្ថុឆ្នាំ២០២១ របស់សម្តេចតេ ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីលើកគ្រប់វិស័យ។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិនៃអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថាការដែលរដ្ឋសភាអនុញ្ញាតឲ្យសង្គមស៊ីវិលចូមជួបពិភាក្សានៅថ្ងៃនេះ ក៏ដូចជាពេលកន្លងមកបានបង្ហាញថាជាកក្តាគន្លឹះក្នុងការផ្លាស់ប្តូរព័ត៌មាន មតិយោបល់ ហើយនិងការរុកឃើញថ្មីៗ របស់សង្គមស៊ីវិលក្នុងការចូលរូួមចំណែកជាមួយរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាជាដើម។

សូមជម្រាបថា ក្នុងកិច្ចប្រជុំសង្គមស៊ីវិលបានធ្វើបទបង្ហាញលើកប្រធានបទមួយចំនួនដូចជា៖

១៖ របកគំហើញនៃការសិក្សារបស់ទីប្រឹក្សាឯករាជ្យស្តីពីការចំណាយសាធារណៈរបស់រដ្ឋ សម្រាប់ឆ្លើយតបនឹងការប្រែប្រែលអាកាសធាតុនៅកម្ពុជា ។

២៖ របាយការណ៍អង្កេតការផ្សព្វផ្សាយថវិការនៅប្រទេសកម្ពុជាឆ្នាំ២០១៩ និងអនុសាសន៍ និងបកគំហើញនៃការសិក្សារបស់ទីប្រឹក្សាឯករាជ្យស្តីពីការពិនិត្យលើក្របខណ្ឌច្បាប់ និងគោលនយោបាយ ស្តីពីការចូលរួមជាសាធារណៈនៅក្នុងដំណើរការគ្រប់គ្រងហិរញ វត្ថុសាធារណៈ។

៣៖ ផែនការឆមាសទី២ ឆ្នាំ២០២០ និងកិច្ចសហប្រតិបត្តិការរវាងអង្កការសង្គមស៊ីវិល និងរដ្ឋសភាជាតិ ។

៤៖ ស្វែងយល់ពីផែនទីបង្ហាញផ្លូវស្តីពីដំណើរនៃការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តី ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើររៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០ ២១៕