(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ និងជាសះស្បើយ៧នាក់ផងដែរ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៧លាននាក់ ស្លាប់ជាង ៦៦ម៉ឺននាក់ និងជាសះស្បើយជាង ១០.៤លាននាក់!

៣៖ លោក សុខ ទូច៖ កម្ពុជាត្រូវជំរុញការផលិត ដើម្បីទទួលបានផលពីពាណិជ្ជកម្មសេរីជាមួយចិន

៤៖ ហុងកុងព្រមានពីការដួលរលំប្រព័ន្ធសុខាភិបាល ខណៈកំពុងស្ថិតនៅមាត់ជ្រោះ នៃការផ្ទុះ COVID-19 ទ្រង់ទ្រាយធំ!

៥៖ លោក សុខ ទូច៖ ចិនត្រូវធ្វើពាណិជ្ជកម្មសេរីជាមួយកម្ពុជាឱ្យជោគជ័យ ដើម្បីជាគំរូដល់ប្រទេសនានាលើលោក

៦៖ ប្រេស៊ីលរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៤០,០០០នាក់ និងស្លាប់ជិត ១,០០០នាក់ក្នុងពេលតែ១ថ្ងៃ

៧៖ ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក

៨៖ កូរ៉េខាងជើង បង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោយរកឃើញករណីសង្ស័យដំបូងបំផុត

៩៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សន្យាចំពោះមុខរដ្ឋមន្ត្រីមុខងារសាធារណៈ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី សំដៅកសាងសហគមន៍ជោគវាសនារួម

១០៖ សហរដ្ឋអាមេរិកកត់ត្រាអ្នកស្លាប់ជាង «១,២០០នាក់ក្នុង១ថ្ងៃ» ដោយសារ COVID-19 ខណៈរដ្ឋចំនួន៥រងគ្រោះធ្ងន់ជាងគេ

១១៖ ធនាគារអភិវឌ្ឍន៍ជនបទ៖ ត្រឹមថ្ងៃទី២៩ ខែកក្កដានេះ សំណើសុំឥណទានទឹកប្រាក់៤៥លានដុល្លារ ត្រូវបានដាក់ស្នើយកពីគម្រោងហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាល

១២៖ លោក ដូណាល់ ត្រាំ តែងតាំងអ្នកអត្ថាធិប្បាយ នៅទូរទស្សន៍ Fox News ម្នាក់ជាអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាល្លឺម៉ង់

១៣៖ ក្រុមហ៊ុនអាមេរិក Moderna ទទួលលទ្ធផលល្អក្នុងការធ្វើតេស្តវ៉ាក់សាំង COVID-19 «លើខ្លួនសត្វស្វា»

១៤៖ ការព្រួយបារម្ភកើនឡើងវិញ ខណៈចិនរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ១០០នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ!

១៥៖ ចិនទទួលសំណើឲ្យផលិត នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្របន្ថែម ដើម្បីឆ្លើយតបសកម្មភាពអាមេរិក នៅសមុទ្រចិនខាងត្បូង

១៦៖ វៀតណាមបន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗ៨នាក់ទៀត ក្រោយពីបានបិទទីក្រុងដាណាង

១៧៖ អ៉ីរ៉ង់ធ្វើសមយុទ្ធបាញ់កម្ទេច នាវាដឹកយន្តហោះចម្បាំងក្លែងក្លាយមួយគ្រឿង ដើម្បីកំញើញសហរដ្ឋអាមេរិក

១៨៖ ចិនវាយបកទៅអាមេរិកវិញ៖ «សមុទ្រចិនខាងត្បូង មិនមែនជាកោះហាវ៉ៃ របស់សហរដ្ឋអាមេរិកនោះទេ»

១៩៖ ស្វែងយល់ពីការគ្រប់គ្រងករណីឆ្លង COVID-19 បីចង្កោមធំៗ នៅប្រទេសម៉ាឡេស៊ី

២០៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌា កើនលើស ១.៥លាននាក់ហើយ

២១៖ ភ្ញៀវទេសចរបរទេស ទៅកម្សាន្តប្រទេសថៃ ធ្លាក់ចុះដល់ទៅ ៦៦ភាគរយ ដោយសារ COVID-19

២២៖ នាយករដ្ឋមន្ត្រីសិង្ហបុរី៖ «ភាពតានតឹងរវាងអាមេរិក និងចិនអាចបន្តអូសបន្លាយ ដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក»

* ព័ត៌មាន Fresh News Plus

១៖ Nissan ព្យាករណ៍ថាខ្លួននឹងខាតបង់ ៤,៥ពាន់លានដុល្លារ ដោយសារជំងឺកូវីដ១៩

២៖ វៀតណាមកំណត់កីឡា ៣៦ប្រភេទ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ ខណៈកម្ពុជាគ្រោងស្នើ ៤ប្រភេទកីឡាបន្ថែម

៣៖ Google ត្រៀមអូសខ្សែកាបផ្ទាល់ខ្លួន ក្រោមសមុទ្រពីអាមេរិក ទៅកាន់ទ្វីបអ៊ឺរ៉ុប

៤៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Mariano ឆ្លងវីរ៉ុស COVID-19

៥៖ កីឡាករបារាំង ៣រូបជាពីរបួស និងវិលចូលទីលានហ្វឹកហាត់ត្រៀមជួយ Barcelona ប៉ះ Napoli នៅ Champions

៦៖ ព្រោះតែកូវីដ១៩ ធ្វើឲ្យអង់គ្លេស បង្កើតមូលនិធិធានារ៉ាប់រងជាបន្ទាន់មួយ មានទំហំទឹកប្រាក់ ៦៤៧លានដុល្លា សម្រាប់វិស័យភាពយន្ត និងទូរទស្សន៍

៧៖ Twitter: ច្បាប់រើសអើង និងស្អប់ខ្ពើម នឹងចាប់ផ្តើមអនុវត្តពីចុងខែនេះតទៅ

៨៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជា «ពានរង្វាន់ណូបែល» ត្រូវបានបង្កើតឡើង?

៩៖ មិនធម្មតា! ត្រឹម១សប្តាហ៍សោះ ចិនរកចំណូលបាន១៥.៦លានដុល្លារ ក្រោយបើកដំណើរការរោងកុនឡើងវិញ!

១០៖ កម្មវិធីប្រកួតវាយសីនៅចិន និងជប៉ុន ត្រូវបានលុបចោល ដោយសារ COVID-19

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និងគេហទំព័រ www.freshnewsasia.com