(ភ្នំពេញ)៖ គម្រោងខុនដូ Vue Aston នឹងប្រារព្ធព្រឹត្តិការណ៍ Vue Aston VIP Event ដែលនឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

ព្រឹត្តិការណ៍ដ៏កម្រនេះនឹងនាំមកជូនលោកអ្នកនូវឱកាសចំណេញប្រាក់ភ្លាមៗ រហូតដល់ ៤ម៉ឺនដុលា្លរ ព្រមទាំងឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ទូរស័ព្ទ iPhone ម៉ូតូដ៏ថ្មីសន្លាង និងកាដូពិសេសៗជាច្រើនទៀត។

ព្រឹត្តិការណ៍ Vue Aston VIP Event ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ The Peninusla Capital ក្រោមការសហការពីសំណាក់ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន FazWaz និងក្រុមហ៊ុន HUIONE Pay។

កម្មវិធីនេះចាប់ផ្ដើម ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ នៅទីតាំងការិយាល័យលក់ គម្រោង Vue Aston ស្ថិតនៅតាមបណ្ដោយវិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

គម្រោង Vue Aston ជាគម្រោងខុនដូប្រណីតប្របមាត់ទន្លេ មានទីតំាងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនៃខណ្ឌច្បារអំពៅ។ គម្រោងនេះមានខុនដូសរុបចំនួន ៨៩៥ យូនីត ចាប់ពីទំហំ ៦៦ម៉ែត្រការ៉េ ដល់ ១០១ម៉ែត្រការ៉េ ជាមួយនឹងជម្រើសលំនៅឋានយ៉ាងសម្បូរបែបសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។

Vue Aston មានទីតាំងប្រកបដោយសក្ដានុពល ស្ថិតនៅក្បែរគម្រោងទីក្រុងរណបថ្មី កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយផ្សារភ្ជាប់ទៅនឹងទីប្រជុំជនកណ្ដាលក្រុង ដោយស្ពានព្រះមុនីវង្ស និងគម្រោងស្ពាន កោះពេជ្រ-កោះនរា ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នាពេលខាងមុខនេះ។

កាន់តែពិសេសបំផុតអំពីគម្រោងនេះ គឺវាស្ថិតនៅចំណុចប្រសព្វរវាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ដែលនាំមកនូវបរិយាកាសរស់នៅដ៏ស្រស់ថ្លា និងបរិសុទ្ធ អមដោយទេសភាពទន្លេដ៏សែនមនោរម្យ។ ក្រៅពីនេះ នៅក្នុងអគារមានបញ្ចូលនូវបរិក្ខារសំខាន់ៗ ដូចជា ក្លិបហាត់ប្រាណ សូណា និងអាងហែលទឹក បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធជុំវិញ ដូចជា ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន និងទីតាំងកម្សាន្តជាច្រើនទៀត ដែលនាំមកនូវបទពិសោធរស់នៅយ៉ាងពេញលេញ និងត្រចះត្រចង់សម្រាប់លោកអ្នក។

ជាមួយនឹងតម្លៃលក់ដ៏ទាក់ទាញ ម្ចាស់គម្រោងផ្តល់ជូននូវការធានាជួលត្រលប់ ៣៥% ក្នុងរយៈពេល ៥ឆ្នាំ អមដោយលក្ខខណ្ឌបង់ប្រាក់ដ៏មានភាពងាយស្រួល។ បន្ថែមពីលើនេះទៀត អតិថិជនក៏អាចស្នើឥណទានពីធនាគារដៃគូ ជាមួយអត្រាការប្រាក់សមរម្យបំផុត។

ព្រឹត្តិការណ៍ Vue Aston VIP Event ស្វាគមន៍រាល់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកទិញ ឬ មានគម្រោងទិញអចលនទ្រព្យនាពេលខាងមុខ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមធ្វើការចុះឈ្មោះដោយសេរី តាមរយៈតំណរភ្ជាប់ខាងក្រោម៕

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖092 92 1000 ឬ [email protected]

ចុះឈ្មោះ៖ http://vueaston.mystrikingly.com/khmer