(កណ្តាល)៖ អ្នកស្រី លីន គីមឡេងពេញ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានគេលួចយកគណនី Facebook ឈ្មោះ «គីម ឡេង» ហើយយកទៅទាក់ទងខ្ចីលុយពីមិត្តភក្តិរបស់អ្នកស្រី។

អ្នកស្រី បានអំពាវនាវដល់មិត្តភក្តិរបស់អ្នកស្រីទាំងអស់ កុំឱ្យចាញ់បោក ឬទាក់ទងតាមគណនី Facebook ខាងលើនេះ ព្រោះអ្នកស្រីមិនបានប្រើទៀតនោះឡើយ។

អ្នកស្រី ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យចាត់វិធានការទៅលើជនដែលលួចយកគណនី Facebook របស់អ្នកស្រីទៅប្រើប្រាស់ផងដែរ៕