(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីទៀត លើកងទ័ពមួកខៀវកម្ពុជា ទើបត្រឡប់ពីប្រទេសម៉ាលី

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥.៦លាននាក់ ស្លាប់ជាង ៦៣ម៉ឺននាក់ និងជាសះស្បើយជាង ៩.៥លាននាក់!

៣៖ មេពន្ធដារពន្យល់ពីមូលហេតុការប្រមូលពន្ធឆមាសទី១ ឆ្នាំ២០២០ កើនឡើង១២% ទោះបីសេដ្ឋកិច្ចកម្ពុជា រងការយាយីដោយកូវីដ១៩

៤៖ ស្ថាប័ន FBI របស់អាមេរិកកំពុងចាត់វិធានការក្តៅ ដើម្បីស៊ើបអង្កេតជនជាតិចិនជាច្រើននាក់

៥៖ អគ្គនាយកពន្ធដារ ប្រកាសគម្រោងដាក់ឲ្យដំណើរការបង់ប្រាក់ពន្ធតាម Online កាន់តែងាយស្រួយដល់អ្នកជាប់ពន្ធ

៦៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅឥណ្ឌា លោតដល់ជិត ៥០,០០០នាក់ ខណៈអ្នកស្លាប់សរុបកើនដល់ជាង ៣០,០០០នាក់!

៧៖ លោក គង់ វិបុល អំពាវនាវឲ្យអ្នកជាប់ពន្ធប្រើប្រាស់ កម្មវិធីទូរស័ព្ទ App តាមដានឯកសាររបស់ខ្លួន

៨៖ ប្រមុខអង្គការ WHO ថ្កោលទោសការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលថា «លោកគ្មានឯករាជ្យភាព»

៩៖ ក្រសួងអប់រំកំណត់យកនៅថ្ងៃទី២៧-២៨ ខែសីហា ជាថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលារៀនឯកជន

១០៖ ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មី ក្រោយពីស្ងប់ស្ងាត់អស់ជាង ១០០ថ្ងៃ!

១១៖ ក្រសួងការងារ ជូនដំណឹងដល់កម្មករនិយោជិត ១,៤ម៉ឺននាក់ទៀត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ អំពីការបើកប្រាក់ឧបត្ថម្ភ ក្នុងកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី១៦

១២៖ ឥណ្ឌូណេស៊ីប្រើធម៌ក្តៅ រឹបអូសទូកនេសាទវៀតណាមពីរគ្រឿង ក្រោយការចូលនេសាទខុសច្បាប់ និងតដៃជាមួយអាជ្ញាធរទៀត

១៣៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថ្មី លោក ច្រឹង ខ្មៅ ចូលកាន់តំណែងជាផ្លូវការ

១៤៖ ចិនបញ្ជាឲ្យបិទអគ្គកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu នៃខេត្តស៊ីឈាន់!

១៥៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបង់ថ្លៃប្រមូលសំរាម សម្រាប់ខែមិថុនា

១៦៖ ផ្ទុះបាតុកម្មទាំងយប់នៅថៃ ដោយក្រុមយុវជនទាមទារឲ្យរំលាយរដ្ឋាភិបាល និងសភាជាតិ

១៧៖ ក្រសួងសុខាភិបាល បកស្រាយពីករណីបុរសអាយុ២១ឆ្នាំស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ

១៨៖ ក្រុមមន្ត្រីទូតអាមេរិកធ្វើដំណើរទៅចិន ចំពេលកម្តៅការទូតរវាងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់

១៩៖ ប្រធាន គ.ជ.ប ៖ យើងនឹងរៀបចំការបោះឆ្នោតឱ្យកាន់តែសុក្រឹតថែមទៀត

២០៖ យន្តហោះចម្បាំងអាមេរិកពីរគ្រឿង ហោះប្រកិតយន្តហោះដឹកអ្នកដំណើរអ៉ីរ៉ង់ លើដែនអាកាសស៊ីរី ដែលជាការដុតកម្តៅថ្មីមួយទៀត!

២១៖ អភិបាលរាជធានីភ្នំពេញ ព្រមានដកប្រធានផ្សារដើមគរ ក្រោយពលរដ្ឋរអ៊ូពីការចតឡានបង្កភាពអនាធិបតេយ្យ និងបិទច្រកចេញចូលផ្សារ

២២៖ ករណីធ្លាក់ឧទ្ធម្ភាគចក្រយោធាហ្វីលីពីន នៅភាគខាងជើងប្រទេស បណ្តាលឲ្យទាហាន៤នាក់ស្លាប់ និងម្នាក់របួស

២៣៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៥ឆ្នាំ លោក មហាធៀ ពិចារណាបង្កើត «គណបក្សនយោបាយថ្មីមួយ»

២៤៖ ស្តេចអារ៉ាប៊ីសាអូឌីត ទទួលការវះកាត់ថង់ទឹកប្រមាត់ដោយជោគជ័យ ក្រោយយាងចូលមន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុន

២៥៖ ចក្ខុវិស័យដ៏ច្បាស់លាស់ និងមុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ដោះស្រាយ បញ្ហាជូនពលរដ្ឋក្នុងសម័យកូវីដ១៩

* ព័ត៌មាន Fresh News Plus

១៖ Facebook ដាក់ចេញមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើអាច Live ជា Video Call បានរហូតដល់ ចំនួន៥០នាក់

២៖ បញ្ហាកូវីដ១៩ បានធ្វើឱ្យប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម Twitter ធ្លាក់ចុះ ២៣%

៣៖ Juventus ពន្យារពេលលើកពាន Serie A ក្រោយបរាជ័យក្នុងផ្ទះ Udinese

៤៖ រឿងសំខាន់ៗមួយចំនួនកើតឡើងនៅ Premier League ជាមួយការលើកពានដ៏វែងអន្លាយរបស់ Liverpool

៥៖ កុំភ្លេចទស្សនា! កីឡាករ Mike Tyson ប៉ះ Roy Jones Jr ក្នុងកម្មវិធីវ៉ៃលក្ខណៈតាំងពិព័រណ៍ នាខែកញ្ញា

៦៖ តើអ្នកដឹងទេ? មានរឿងអ្វីខ្លះកើតឡើងលើយន្តហោះ Air Force One របស់ប្រធានាធិបតី ប៊ូស កំឡុងព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា ២០០១»?

៧៖ ទីបំផុត! បទនិពន្ធទំនុកច្រៀងដោយឧកញ៉ា ឡេង ណាវ៉ាត្រា «សុំមួយពេលមក» របស់ Galaxy Navatra ចេញ Full MV ផ្លូវការហើយ

៨៖ ព្រឹត្តិការណ៍តេន្និសកម្រិត WTA និង ATP នៅទឹកដីចិន ត្រូវបានលុបចោលទាំងស្រុងមកពីវិបត្តិ COVID-19

៩៖ មិនធម្មតា! BLACKPINK ឡើងដល់ Top 5 ជាក្រុមចម្រៀងនារីមានចំនួនអ្នក Subcribe លើ Youtube ច្រើនបំផុតលើពិភពលោក!

១០៖ Timothy បង្ហាញកង្វល់ មុនជំនួប The Cambodia Classic Match បឹងកេត ប៉ះភ្នំពេញក្រោននៅថ្ងៃអាទិត្យ

១១៖ ចូលរួមរំលែកទុក្ខ! ម្តាយបង្កើតតារាចម្រៀងត្រកូល «អោក» ទទួលមរណភាព ខណៈ អោក សុម៉ារីម៉ា កំពុងរស់នៅ USA ខកខានមិនបានចូលរួម!

១២៖ «ពាក្យខ្មែរ» ណាខ្លះ ដែលគេប្រើសម្រាប់ដាក់ឈ្មោះឲ្យព្យុះទីហ្វុង?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com