(ស្វាយរៀង)៖ មន្រ្តីគយចល័តបានថ្លែងប្រាប់ឲ្យដឹងថា កម្លាំងមន្ត្រីគយចល័តតំបន់៦ ដែលដឹកនាំដោយ លោក ព្រាប គារ៉ាត បានចាប់ឃាត់រថយន្តមួយគ្រឿង ម៉ាក Hyundai ពាក់ស្លាកលេខ ព្រះសីហនុ 3A-3247 ដឹកផ្លែឈើរាប់សិបតោន នាំចូលមកតាមច្រក បុសមន ខេត្តស្វាយរៀង ដោយមិនមានបង្កាន់ដៃបង់ពន្ធនាំចូលអ្វីទាំងអស់។

ករណីឃាត់រថយន្តដឹកផ្លែឈើនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ស្ថិតនៅភូមីពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង, លោក ព្រាប គារ៉ាត បានធ្វើការណែនាំ និងសំណូមពរចំពោះអាជីវករនាំចូលទាំងអស់ សូមមេត្តាធ្វើការបង់ពន្ធឲ្យបានត្រឹមត្រូវ មុននឹងនាំចូលទំនិញ៕