(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

ទូរទស្សន៍ និងវិទ្យុព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សរុបព័ត៌មានសំខាន់ៗប្រចាំថ្ងៃថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០, ចាប់ពីម៉ោង៧-៩យប់រៀងរាល់ថ្ងៃ៖

* ព័ត៌មាន Fresh News

១៖ ក្រសួងអប់រំកំណត់គោលការណ៍តម្រូវចំនួន៦ចំណុច ឲ្យសាលាឯកជនទាំង២០ ដើម្បីអាចសាកល្បងបើកដំណើរការ នៅខែក្រោយ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥លាននាក់ ស្លាប់ជិត ៦២ម៉ឺននាក់ និងជាសះស្បើយជាង ៩លាននាក់!

៣៖ ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តឲ្យជោគជ័យ ក្នុងឱកាសពលរដ្ឋឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី

៤៖ លោក ដូណាល់ ត្រាំ៖ ស្ថានការណ៍ COVID-19 នឹងកាន់តែមានសភាពអាក្រក់ឡើង, មុននឹងល្អប្រសើរឡើងវិញ

៥៖ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់អាណាព្យាបាលរបស់ទារក និងកុមារ យកកូនមកចាក់ថ្នាំបង្ការឲ្យគ្រប់គ្រាន់ ចៀសវាងឆ្លងមេរោគផ្សេងៗក្នុងរដូវធ្លាក់ភ្លៀង

៦៖ វ៉ាក់សាំង COVID-19 ចំនួនបីកំពុងស្ថិតក្នុងការអភិវឌ្ឍនៅអង់គ្លេស និងចិន «ធ្វើឲ្យពិភពលោកមើលឃើញពន្លឺ»

៧៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំង ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ទទួលស្គាល់កំហុស យល់ព្រមបង់ពិន័យ១លានរៀល ហើយសន្យាឈប់រត់គេច

៨៖ រកឃើញទណ្ឌិតជាង ៥០០នាក់ឆ្លងជំងឺ COVID-19 ក្នុងពន្ធនាគារមួយនៅអាមេរិក

៩៖ ប្រធាន គ.ជ.ប៖ កន្លងទៅមានការធ្វើយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង តែទីបំផុតប្រជាពលរដ្ឋចេញទៅបោះឆ្នោត ហើយម្រាមដៃប្រឡាក់ទៅដោយទឹកខ្មៅទៅវិញ

១០៖ ប្រធានាធិបតីប្រេស៊ីល៖ «បើព្រះជាម្ចាស់ប្រទាន លទ្ធផលតេស្តអវិជ្ជមានដល់ខ្ញុំ នោះអ្វីៗនឹងវិលរកភាពប្រក្រតីវិញ»

១១៖ អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 កើនលើស ១ពាន់នាក់ជាថ្មីនៅអាមេរិក ខណៈករណីឆ្លងសរុបកើនដល់ ៤លាននាក់!

១២៖ គ្មានការបញ្ជាឲ្យដកកងទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូងឡើយ, នេះបើតាមរដ្ឋមន្ត្រីការពារជាតិ Mark Esper

១៣៖ មនុស្ស៩នាក់ស្លាប់, ៦នាក់រងរបួស ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅប្រទេសកូឡុំប៊ី

១៤៖ ប្រទេសក្រិកអំពាវនាវឲ្យអឺរ៉ុបដាក់ទណ្ឌកម្មតួកគី នៅក្នុងជម្លោះធនធាន ក្នុងដែនសមុទ្រមេឌីទែរ៉ាណេ

១៥៖ ហ្វីលីពីនដោះលែងអ្នកទោសជិត ២២,០០០នាក់ ដើម្បីកាត់បន្ថយការឆ្លង COVID-19 ក្នុងពន្ធនាគារ

១៦៖ ស្ថានការណ៍ COVID-19 នៅអូស្រ្តាលី ហាក់កំពុងឆ្ពោះទៅរកភាពមិនស្រួលសាជាថ្មី ដោយរកឃើញអ្នកឆ្លងថ្មីៗ រហូតដល់ជាង៥០០នាក់ ក្នុងមួយថ្ងៃ

១៧៖ ដើម្បីសង្រ្គោះទីផ្សាររបស់ខ្លួន,ទីក្រុងហុងកុង ចាំបាច់ត្រូវពឹងលើចិន

១៨៖ ត្រាំ មានឆន្ទៈសហការជាមួយប្រទេសនានារួមទាំងចិន ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យទទួលបានជោគជ័យ និងនាំចូលសហរដ្ឋអាមេរិក

១៩៖ ប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio អាមេរិក ត្រូវបានចាប់ខ្លួនពីបទស៉ីសំណូក ទាក់ទងលុយ៦០លានដុល្លារ

២០៖ ការប្រកាសអាសន្នពីរលកយក្សត្រូវបានលុបចោលវិញ ក្រោយមានគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅក្បែររដ្ឋ Alaska របស់អាមេរិក

* ព័ត៌មាន Fresh News Plus

១៖ TikTok គ្រោងជ្រើសរើសបុគ្គលិក ១ម៉ឺននាក់ថែមទៀតនៅអាមេរិក ខណៈបច្ចុប្បន្នមានជាង ១៤០០នាក់

២៖ កីឡាករ ១០នាក់ដែលឈរនៅ Top Scorer ក្នុងពានលីគ ក្រោយឆ្លងកាត់ ៨សប្តាហ៍

៣៖ Alibaba គ្រោងដាក់ Alipay ចូលផ្សារហ៊ុនសៀងហៃ និងហុងកុង និងទទួលបានប្រាក់ ២០០ពាន់លានដុល្លារ

៤៖ កីឡាករទាំងអស់ នៃលីគ Chinese Super League គ្មានវីរ៉ុស COVID-19 នោះទេ មុនពេលរដូវកាលចាប់ផ្តើម

៥៖ សឿត ណាវ៉ា មិនទាន់ប្រាកដ តែរំពឹងកៅអី ២៣នាក់ចុងក្រោយ គឺល្អបំផុតសម្រាប់ U19 កម្ពុជា

៦៖ ស្វែងយល់ពីជីវិតរបស់ លី កាស៉ីង ពីជនភៀសខ្លួនជនជាតិចិនដែលក្រតោកយ៉ាក ក្លាយជាកំពូលមហាសេដ្ឋីហុងកុងដ៏មានឥទ្ធិពល

៧៖ ចំណេះដឹងទូទៅ៖ តើព្យុះហឺរីខិន ព្យុះស៉ីក្លូន និងព្យុះទីហ្វុង មានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច?

៨៖ កីឡាករក្លិប Barcelona ត្រូវបានអនុញ្ញាតសម្រាក ១សប្តាហ៍ មុនប្រកួតពាន Champions ខែក្រោយ

៩៖ ព្រឹត្តិការណ៍តេន្នីស ATP Washington Open 2020 ត្រូវលុបចោល ដោយសារវិបត្តិ COVID-19

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com