(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន២រូប ជាថ្នាក់ប្រធាន នាយកដ្ឋាន ខណៈដែលមន្រ្តីចាស់ម្នាក់ចូលនិវត្តន៍ និងម្នាក់ទៀត ត្រូវទទួលបានភារកិច្ចថ្មី នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។

អនុក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃដដែលនេះ បានបង្ហាញថា មន្រ្តីទាំង២រូប រួមមានទី១ លោក វង ភិរុណ ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានសំណង់ ជំនួសលោក សួង យ៉េន ដែលត្រូវចូលនិវត្តន៍ និងទី២ លោក ហាន ឌីវីន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល ជំនួសលោក ឈុន ហុក ដែលត្រូវបានទទួលភារកិច្ចថ្មី៕