(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីទៀត សុទ្ធសឹងជាករណីនាំចូល ខណៈអ្នកជាសះស្បើយមាន៤នាក់

២៖ WHO ព្រមានថា សហគមន៍ជនជាតិដើមភាគតិច កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតនៃការឆ្លង COVID-19

៣៖ តុលាការក្រើនរំលឹកឱ្យលោក កឹម សុខា គោរពឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ច ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ក្រោយចុះជួបពលរដ្ឋតាមមូលដ្ឋាន

៤៖ រដ្ឋមន្ត្រីប្រេស៊ីលពីរនាក់ទៀត ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19

៥៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំអត់តាំងខ្លួនពូកែជាងនរណាទេ តែខ្ញុំដឹកនាំកម្ពុជាពីវាលពិឃាត មកកាន់កម្ពុជាមានការអភិវឌ្ឍ»

៦៖ មេដឹកនាំអឺរ៉ុប សម្រេចបានកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាដ៏សម្បើម ដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិ COVID-19

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះកូវីដ១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃខាងមុខ គួរចៀសវាងការប្រមូលផ្តុំគ្នា

៨៖ ហ្វីលីពីន នឹងបង្កើនការធ្វើតេស្ដរក COVID-19 ខណៈលោក ឌូតឺតេ ព្រមានចាប់ខ្លួនអ្នកមិនពាក់ម៉ាស

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ កូវីដអាចបំផ្លាញកម្ពុជាកម្រិតណាមួយ ប៉ុន្ដែមិនអាចសម្លាប់កម្ពុជាបានឡើយ

១០៖ លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីជាច្រើននាក់ ដែលជំរិតទារប្រាក់ពីប្រជាជន ជុំវិញគម្រោងសង់មន្ទីរពេទ្យ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ ក្នុងខែកក្កដានេះ គ្រួសារក្រីក្រទទួលជំនួយសង្គមកើនដល់៦១ម៉ឺនគ្រួសារ ការចំណាយឡើងដល់២៨លានដុល្លារ

១២៖ កាសែតអាមេរិក៖ បរាជ័យរបស់អាមេរិក ក្នុងការទប់ស្កាត់ COVID-19 គឺជា «វិបតិ្តគួរឱ្យពិភពលោកភ្ញាក់ផ្អើល»

១៣៖ សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យធ្វើផ្លូវលំ២ខ្សែជិត៧គីឡូម៉ែត្រ និងផ្តល់ម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវខ្នាតតូច១៣០គ្រឿងជូនប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ១៣០គ្រួសារ

១៤៖ លោក ដូណាល់ ត្រាំ ជះលុយ ៥០.៣លានដុល្លារ លើការឃោសនា បោះឆ្នោតក្នុងខែមិថុនា ខណៈលោក បៃដិន ចាយអស់ ៣៦.៩លានដុល្លារ

១៥៖ នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវប្រជាពលរដ្ឋ ប្រើម៉ាសក្រមាដែលផលិតក្នុងស្រុក ដើម្បីការពារកូវីដ១៩

១៦៖ លោក ដូណាល់ ត្រាំ គំរាមបញ្ជូនកងកម្លាំងបន្ថែម ទៅកាន់ទីក្រុងធំៗ ដែលកំពុងញំញីដោយបាតុកម្មតវ៉ា

១៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើកុំឲ្យបន្ទោសអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» គួរបន្ទោសអ្នកនិពន្ធវិញ

១៨៖ រដ្ឋមន្រ្តីក្រសួងការងារថៃ កា្លយជារដ្ឋមន្ត្រីទី៦ ដែលប្រកាសចែកផ្លូវពីគណៈរដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា

១៩៖ ក្រសួងសុខាភិបាល ណែនាំពីវិធីបង្ការបញ្ហាសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូរីដ-១៩

២០៖ ចិន ព្រមានអង់គ្លេស ពីផលវិបាកធ្ងន់ធ្ងរ ជុំវិញការលូកលាន់កិច្ចការផ្ទៃក្នុង ទីក្រុងហុងកុង

២១៖ លោក ស៊ិក ប៊ុនហុក៖ ក្នុងនាមជាមន្រ្តីបោះឆ្នោត ត្រូវគោរពសិទ្ធិម្ចាស់ឆ្នោត ត្រូវស្រឡាញ់ និងបម្រើម្ចាស់ឆ្នោត

២២៖ គ្រោះទឹកជំនន់ផ្តាច់ជីវិតមនុស្សកើនដល់១១១នាក់ នៅរដ្ឋ Assam របស់ឥណ្ឌា បន្ថែមពីលើវិបត្តិ COVID-19

២៣៖ មីយ៉ាន់ម៉ាបើកសាលារៀនមួយចំនួនធំឡើងវិញ ក្រោយបិទទ្វារ២ខែព្រោះតែការរាតត្បាត COVID-19

២៤៖ អតីតអគ្គរដ្ឋទូតអាមេរិក៖ ទំនាក់ទំនងអាមេរិក-ចិន នឹងបន្តតានតឹង ទាំងនៅមុន និងក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក

២៥៖ ចិន រកឃើញ COVID-19 ១១ករណីថ្មី ខណៈទីក្រុងប៉េកាំង មិនមានករណីឆ្លង ១៥ថ្ងៃជាប់ៗគ្នា

* ព័ត៌មាន Fresh News Plus

១៖ ប្រធានសហព័ន្ធបាល់ទាត់បូលីវី លោក Salinas ស្លាប់ ក្នុងវ័យ៥៨ឆ្នាំ

២៖ Wolves នៅតែមានសង្ឃឹមបានកៅអី Europa League ក្រោយផ្តួល Crystal

៣៖ អ្នកចាត់ការ Javier បានចុះចេញពីតំណែង ក្រោយដឹកនាំក្លិប Leganes ជ្រុះចេញពី La Liga

៤៖ រោងភាពយន្តនៅប្រទេសចិន ចាប់ផ្តើមបើកឡើងវិញ បន្ទាប់ពីផ្អាកសកម្មភាពរយៈពេល៦ខែ ដោយសារកូវីដ១៩

៥៖ កម្មវិធីប្រកួតវគ្គសន្សំពិន្ទុ ពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៩

៦៖ កីឡាអេឡិចត្រូនិច ដ៏ល្បីរបស់ម៉ាឡេស៊ី ប្រកាសគម្រោងថ្មី ដើម្បីឆ្លើយតបតម្រូវការអ្នកគាំទ្រ

៧៖ ពាន Copa Libertadores នៅអាមេរិកឡាទីន នឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញា ក្រោយជួបវិបត្តិ COVID-19

៨៖ Juventus ត្រូវការតែ ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពាន Serie A ក្រោយឈ្នះ Lazio

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com