(ភ្នំពេញ)៖ លទ្ធផលនៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ​ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន៤៣,៩៩៣ គ្រឿង ក្នុងនោះ មានម៉ូតូ ៥៧ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់វិញ មានចំនួន ៩,០១០គ្រឿង ស្មើ ៦១ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៤,១៦៥គ្រឿង ៤៦ភាគរយ និងការពិន័យ មានយានយន្ត ៤,៨៤៥គ្រឿង បង់ប្រាក់បាន ៦៩ភាគរយ។

បើប្រៀបធៀបថ្ងៃម្សិលមិញ​​ មានការកើនឡើង ជិត២ពាន់គ្រឿង។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះដែរ ប៉ូលិសចរាចរណ៍ល្មើស មានចំនួន ៩,០១០គ្រឿង ចំណែកថ្ងៃម្សិលមិញ យានយន្តដែលល្មើសមានចំនួន ៧,៣២២គ្រឿង ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែមករានេះ។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៧០៣,៧៩០ គ្រឿង ក្នុងនោះ មានម៉ូតូ ៦០ភាគរយ។​​ ចំនែក​យានយន្ត ដែលល្មើសច្បាប់វិញ មានចំនួន ១៥៥,២៩០គ្រឿង ស្មើ ៦១ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៧៥២,២៥៤គ្រឿង ៤៨ភាគរយ និងផាកពិន័យ បាន ៨០,០៣៦ គ្រឿង បង់ប្រាក់ពិន័យ​៧៣ភាគរយ។

សម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត តែ៧នាក់ រងរបួសធ្ងន់ ៨នាក់ និងរងរបួសស្រាល៤នាក់៕