(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ មកទល់ម៉ោង ៥៖២០នាទីល្ងាចនេះ តាមស្ថិតិផ្លូវការរបស់ Facebook.com គឺបានបង្ហាញឲ្យឃើញថា Facebook សម្តេចតេជោ ហ៊ុន សែន បានការគាំទ្រ និងចូលចិត្ត (Like) កើនឡើងដល់ 1,960,258 នៅម៉ោង 7:10PM យប់នេះ។ បើតាមកម្លាំងកើនបែបនេះ គឺអាចឡើងដល់២លាន នៅពេលដ៏ខ្លី​។

ស្ថិតិប្រចាំថ្ងៃរបស់ http://www.socialbakers.com គឺចំនួនអ្នកគាំនិងទ្រចូលចិត្តសម្តេចតេជោ ហ៊ុន សែន បន្តកើនឡើងយ៉ាងគំហុគ 11,447 fans, រីឯ លោក សម រង្សី គឺមានអ្នកចូលចិត្តតែ (3,539fans), និង លោក កឹម សុខា ទទួលបានតែ (650 fans)។ គណបក្សប្រឆាំងពេលនេះ ហាក់កំពុងធ្លាក់ចុះឥទ្ឋិពលខ្លះ និងបាត់ការគាំទ្រពីសាធារណៈជន និងពីស្រទាប់យុវជន។

ប្រជាពលរដ្ឋ ជាពិសេសយុវជន ពិតជាបាននិងកំពុងបែរមកគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនាំមកនូវសន្តិភាព និងការរីកចម្រើនពិតប្រាកដដល់កម្ពុជាទាំងមូល៕