(ព្រះសីហនុ)៖ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចំនួន៥៨នាក់នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើង​ឋានន្តរសក្តិ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ព្រមទាំងការអញ្ជើញចូលរួមពីអភិបាល ខេត្តព្រះសីហនុ លោក យន្ត មីន ស្នងការខេត្តលោកឧត្តមសេនីយ៍ ជួន ណារិន្ទ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងរួមមាន៖ ផ្ទេរភារកិច្ច២រូប ថ្នាក់ស្នងការរងម្នាក់ និងថ្នាក់ការិយាល័យម្នាក់ តែងតាំងមុខតំណែង ចំនួន៦រូប រួមមាន ស្នងការរងម្នាក់ នាយការិយាល័យម្នាក់ នាយរងការិយាល័យ៤រូប និងបំពាក់ឋានន្តរសក្តិចំនួន៥០នាក់ រួមមានថ្នាក់វរសេនីយ៍ឯក២រូប ថ្នាក់វរសេនីយ៍ទោ១៧រូប ថ្នាក់វរសេនីយ៍ត្រី៣១នាក់៕