(ភ្នំពេញ)៖ លោក គឹម ហួត ជាមន្រ្តីការិយាល័យមួយ នៅក្រសួងពាណិជ្ជកម្ម បានចូលកាន់តំណែងជាផ្លូវការ ជាប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់់ដំបង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។

លោក គឹម ហួត ត្រូវបានតែងតាំងជាប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង ជំនួសលោកស្រី ព្រំ វណ្ណា ដែលចូលនិវត្ត។ សូមជំរាបថា ពិធីចូលកាន់តំណែងជាផ្លូវការ របស់លោក គឹម ហួត នាពេលនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបងផងដែរ៕