(ភ្នំពេញ)៖ ក្រោយពីការសម្ពោធជាផ្លូវការ នូវរថយន្ត «Ford Explorer» ស៊េរីថ្មី 2016 នាឆ្នាំទៅមិញរួចមក យើងសង្កេតឃើញថា វត្តមាននៃរថយន្តនេះ កំពុងតែធ្វើចរាចរណ៍ នៅលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ប៉ុន្តែប្រហែលជាអស់លោកអ្នកមួយចំនួនមិនទាន់ បានដឹងនូវ បច្ចេកវិទ្យាមួយចំនួន ដែលអស្ចារ្យ និងឆ្លាតវៃ ដែលបំពាក់នៅលើរថយន្តនេះ នៅឡើយទេ។ដូច្នេះថ្ងៃនេះយើងសូមបង្ហាញ ជូននូវបច្ចេកវិទ្យាសំខាន់ៗ មួយចំនួនដែលមាននៅលើរថយន្តនេះដូចជាៈ

• ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ដោយមិនបាច់កាន់ចង្កូត:
រថយន្ត Ford Explorer 2016 ធ្វើឲ្យការបើកបរកាន់តែ ងាយស្រួល ជាមួយនឹងប្រព័ន្ធជំនួយចូលចត ដោយមិនបាច់កាន់ចង្កូតដែល មានបំពាក់ប្រព័ន្ធជំនួយចូលចត បែបអក្សរ T (Perpendicular Park) និងប្រព័ន្ធជំនួយចូលប្រអប់បែបអក្សរ P (Parallel Park) and ប្រព័ន្ធជំនួយសំរាប់ការបើកចាកចេញ ពីចំណតដោយស្វ័យប្រវត្តិ (Park Out Assist)។
Link:https://www.facebook.com/?_rdr=p#!/RMAFordCambodia/videos/vb.295959650502207/858164777615022/?type=2&theater

• ពោងសុវត្ថិភាពក្នុងខ្សែក្រវ៉ាត់ នៅកៅអីជួរទីពីរ: ជាឧបករណ៍ការពារសុវត្ថិភាពកម្រិតខ្ពស់ ដែលត្រូវបានបង្កើតឡើងដើម្បីជួយកាត់ បន្ថយការរងរបួសផ្នែកក្បាល ក និងទ្រូង សម្រាប់អ្នកដំណើរខាងក្រោយ ជាពិសេសកុមារ និងអ្នកដំណើរដែលមានវ័យចំណាស់ ដែលអាចងាយនឹងរងរបួស ហើយបច្ចេកវិទ្យានេះ គឺមានតែនៅក្នុងរថយន្ត Ford Explorer មួយប៉ុណ្ណោះ។

• បើកឃ្លុបខាងក្រោយ ដោយពុំចាំបាច់ប្រើដៃ: ជាប្រព័ន្ធស្វ័យប្រវត្តិ ដែលអាចឲ្យអតិថិជន បើកឬបិទឃ្លុបខាងក្រោយដោយមិនចាំបាច់ ប្រើដៃ គ្រាន់តែធ្វើការគ្រវីជើង នៅផ្នែកខាងក្រោមកណ្តាល នៃកាងខាងក្រោយនៃរថយន្ត។

• ប្រព័ន្ធកំណត់គំលាតសុវត្ថិភាព និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ: ជាប្រព័ន្ធសំរាប់ឲ្យលោកអ្នករីករាយ ក្នុងការបើកបរក្នុងរយៈ ចម្ងាយវែង ដោយពុំហត់នឿយ ព្រោះប្រព័ន្ធនេះ អាចធ្វើការបន្ថយល្បឿន ដោយស្វ័យប្រវត្តិ ទៅតាមរថយន្តខាងមុខ ជាពិសេស​លោកអ្នកអាចកំណត់ នូវគំលាតសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីជៀសវាងនូវការ​ ចាប់ហ្រាំ្វងបន្ទាន់។

• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ខាងមុខៈ ជាប្រព័ន្ធជំនួយក្នុងការប្រកាសអាសន្ន ករណីអ្នកបើកបរមិនប្រយ័ត្ន ឬភ្លេចមើលផ្លូវ ប្រព័ន្ធនេះនឹងបង្ហាញជាភ្លើងសញ្ញាពណ៌ក្រហម រួមនឹងសំឡេងពញ្ញាក់ ដល់អ្នកបើកបរឲ្យប្រុងប្រយ័ត្ន ជាធម្មតាវាបង្ហាញ​នៅពេលមាន ឡាន ម៉ូតូ ឬ ឧបសគ្គនៅពីមុខ ឬសូម្បីតែរនំាងផ្លូវ រង្វង់មូល ឬផ្លូវបត់កោងខ្លាំង។

ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្ត អាចទស្សនា Video ដូចខាងក្រោម: Link:https://www.facebook.com/?_rdr=p#!/RMAFordCambodia/videos/vb.295959650502207/874334582664708/?type=2&theater

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញ ទំនាក់ទំនងសង្គមwww.facebook.com/RMAFordCambodia/

រថយន្ត Ford Explorer 2016 បច្ចេកវិទ្យាឆ្លាតលើសគេ

រថយន្ត Ford Explorer 2016 បានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ដែលតាមរយ:វីដេអូនេះលោកអ្នកនឹងបានឃើញពី បច្ចេកវិទ្យាបើកឃ្លុបក្រោយដោយពំុចាំបាច់ប្រើដៃ និង អត្ថប្រយោជន៍នៃការប្រើប្រាស់កាមេរ៉ា180ដឺក្រេ។ ដើម្បីអបអរបុណ្យចូលឆ្នាំចិន រាល់ការទិញរថយន្ត Ford Explorer 2016 ថ្ងៃនេះ លោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗរហូតដល់ $10,000!កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី 15 ខែកុម្ភ: ឆ្នាំ2016ព័ត៍មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 012 333 975 (ភ្នំពេញ) និង 063 766 661 (សៀមរាប)

Posted by Ford Cambodia on Thursday, January 21, 2016