(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃនេះទទួលបានរូបថតអនុស្សាវរីយ៍មួយសន្លឹកថតជាមួយឧត្តមភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែមិនដឹងថាថតពីពេលណា និងកន្លែងណានោះឡើយ។

រូបថតមួយសន្លឹកនេះ គឺទទួលបានពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលផ្ញើចូលកាន់ទំព័រហ្វេសប៊ុកសម្តេចកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

សម្តេចតេជោ មិនចាំថារូបថតមួយសន្លឹកនេះថតនៅពេលណា និងកន្លែងណានោះទេ? តែសម្តេចសង្ស័យថា ជារូបថតនៅពេលដើរលេងកម្សាន្តជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយកាលនោះប្រហែលមិនទាន់មានចៅនៅឡើយទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យអ្នកផ្ញើរូបថតជូនសម្តេចនេះជួយបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងថតរូបផង ប្រសិនបើដឹង៕