(ភ្នំពេញ)៖ បុរី Golden Key ប្រកាសលក់បញ្ចុះតម្លៃពិសេស ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានប្រណិតដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លំនៅដ្ឋានប្រណិតក្នុងគម្រោងនេះ មានដូចជា៖ ប្រភេទផ្ទះអាជីវកម្ម (Shop House) និងលំនៅដ្ឋានសម្រាប់រស់នៅ (Link House) ដែលមានតម្លៃចាប់ពី ១៨ម៉ឺនដុល្លារឡើងទៅ ។

បើតាមលោកស្រី សុវណ្ណ តេម៉ា អគ្គនាយិកាបុរី Golden Key បានថ្លែងថា នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះថា គម្រោងលំនៅដ្ឋានប្រណិត បុរី Golden Key សាងសង់ឡើង គឺដើម្បីបង្កើតនូវក្តីស្រម៉ៃនៃការរស់នៅដ៏ស្រស់ស្រាយសម្រាប់ទាំងអស់គ្នា តាមរយៈការរួមបញ្ចូលនូវបរិយាកាសបរិសុទ្ធ និងភាពទំនើបនៅក្នុងលំនៅដ្ឋានដែលសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដាស្ថាបត្យកម្មសំណង់អន្តរជាតិ។

គម្រោងបុរី Golden Key មានផ្ទះចំនួន ៤០ល្វែង ដែលនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១១ខែ។ គម្រោងនេះស្ថិតនៅក្នុងតំបន់មានសក្តានុពល និងកំពុងអភិវឌ្ឍន៍ខ្លាំងលើវិស័យអចលនទ្រព្យ មានប្រជាជនរស់នៅច្រើន ហើយហ៊ុព័ទ្ធដោយផ្សារ ទំនើប សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ការរស់នៅ។

លោកស្រីអគ្គនាយិកា បានបញ្ជាក់បន្ថែមពីគោលដៅចម្បងរបស់បុរី Golden Key បានបន្ថែមយ៉ាងដូច្នេះថា៖ «យើងចង់ឱ្យប្រជាជនទូទៅទទួលបានលំនៅដ្ឋានមួយដែលប្រណិត រឹងមាំ មានតម្លៃសមរម្យសម្រាប់រស់នៅ និងអាចប្រកបរបរអាជីវកម្មបាន»។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលធ្វើការទិញប្រភេទផ្ទះនៅក្នុងឱកាស បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងដំបូងរបស់បុរី Golden Key នេះ ទទួលបាននូវប្រូម៉ូសិនភ្លាមៗ ដែលប្រូម៉ូសិន សម្រាប់ការបង់ផ្តាច់ទៅលើប្រភេទផ្ទះអាជីវកម្ម (Shop House) ទទួលបានការបញ្ចុះតម្លៃ ១១,០០០ដុល្លារ ហើយសម្រាប់ប្រភេទលំនៅដ្ឋានសម្រាប់រស់នៅ (Link house) ប្រូម៉ូសិនសម្រាប់ការបង់ផ្តាច់ គឺទទួលការបញ្ចុះតម្លៃ ៨,៨០០ដុល្លារ រួមនឹងបរិក្ខាបំពាក់នៅក្នុងផ្ទះជាច្រើនមុខទៀត។

សម្រាប់ព័ត៌មានលម្អិតរបស់គម្រោង បុរី Golden Key លោកអ្នកអាចទំនាក់ទំនង៖ ០៨៧ ២៨៨ ៦៨៨៕