(ភ្នំពេញ)៖ លោក នូរ សំរិទ្ធ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើលិខិតមួយច្បាប់ សុំការយោគយល់អធ្យាស្រ័យពីលោក ហ៊ុន ជា ចំពោះការនិយាយតាមរយៈ Facebook «Ur TV Koumneak កូននាគ» មួយធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោក ហ៊ុន ជា។

លោក នូរ សំរិទ្ធ សរសេរក្នុងលិខិតរបស់ខ្លួនថា «ខ្ញុំពុំមានចេតនាមួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ ឯកឧត្តម ឡើយ គឺ គ្រាន់តែខ្ញុំពុំបានរៀបចំពាក្យពេចន៍ឱ្យបានត្រឹមត្រូវ តាមន័យដែលចង់និយាយ។ សេចក្ដីដូចបានជម្រាបជូនខាងលើ ខ្ញុំសូមទទួលខុស ចំពោះការប្រើប្រាស់ពាក្យពេចន៍ មិនបានត្រឹមត្រូវ និងសុំការយោគយល់អធ្យាស្រ័យពី ឯកឧត្តម ដោយក្ដីអនុគ្រោះបំផុត»

សូមអានលិខិតរបស់លោក នូរ សំរិទ្ធ ផ្ញើជូនលោក ហ៊ុន ជា ទាំងស្រុងដូចខាងក្រោម៖