(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ កម្ពុជា-ឡាវ កំពុងសិក្សាបើកច្រកទ្វារព្រំដែនមួយទៀត នៅខេត្ដរតនគិរី

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣លាននាក់ ស្លាប់ជាង ៥៧ម៉ឺននាក់ និងជាសះស្បើយជាង ៧.៥លាននាក់!

៣៖ អភិបាលខេត្តរតនគិរី បង្ហាញពីការរីកចម្រើន និងវឌ្ឍនភាពខេត្តរបស់ខ្លួន តាមរយៈសន្និសីទសារព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

៤៖ ជប៉ុន៖ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅអូគីណាវ៉ា «ត្រូវបិទទ្វារ» ក្រោយផ្ទុះការឆ្លង COVID-19

៥៖ អ្នកជំនាញ៖ ជំងឺកូវីដ១៩ ធ្វើឲ្យការលក់ខុនដូនៅកម្ពុជាធ្លាក់ចុះចន្លោះពី៣០-៥០ភាគរយ

៦៖ WHO ប្រកាសពីការបំបែកកំណត់ត្រាថ្មី ដែលពិភពលោកមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុង១ថ្ងៃ

៧៖ អ្នកជំនាញវិស័យខុនដូ៖ កម្ពុជាត្រូវការរយៈពេល១០ឆ្នាំ ទើបផ្លាស់ប្ដូរឥរិយាបទរបស់ពលរដ្ឋមករស់នៅខុនដូ

៨៖ ចិនព្រមានចាត់វិធានការក្តៅគគុកចំពោះក្រុមហ៊ុន ដែលប្រព្រឹត្តទង្វើក្លែងបន្លំក្នុងទីផ្សារ

៩៖ អ្នកនាំពាក្យ៖ រយៈពេល១៨ខែ ការទន្ទ្រានដីខុសច្បាប់១៧១ករណីត្រូវបានបង្ក្រាប និងជនល្មើស៨៧នាក់ ត្រូវបញ្ជូនទៅតុលាការ

១០៖ ឆេះនាវាដឹកយន្តហោះចម្បាំងអាមេរិក នៅមូលដ្ឋានទ័ពជើងទឹក San Diego, មនុស្សសរុប២១នាក់រងរបួស

១១៖ អាមេរិកកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្ន លើវិធានការតបតច្បាប់សន្តិសុខជាតិថ្មី ដែលចិនអនុម័តឲ្យប្រើនៅទីក្រុងហុងកុង

១២៖ ប្រជាជនមិចស៊ីកូបាត់បង់ការងារជិត ១លាននាក់ ដោយសារតែវិបត្តិ COVID-19

១៣៖ សូម្បីរដ្ឋអាឡាស្ការបស់អាមេរិក ក៏គេចមិនផុតពីការផ្ទុះជំងឺឆ្លង COVID-19

១៤៖ ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានករណីឆ្លង COVID-19 រាប់សែនករណីឡើងទៅ

១៥៖ ចិនព្រមាន៖ ស្ថានភាពដ៏អាក្រក់បំផុត នៅមិនទាន់មកដល់ឡើយ, កម្ពស់ទឹកទន្លេចំនួន ៤៣៣ខ្សែកើនឡើងខ្ពស់បំផុត

១៦៖ ម៉ាសេដូនីខាងជើងនឹងបោះឆ្នោត «ប្តូរឈ្មោះប្រទេស» ក្នុងសប្តាហ៍នេះ, ៥ចំណុចសំខាន់ៗ ដែលអ្នកគួរស្វែងយល់ជាមុន

១៧៖ ចិនប្រកាសដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប ក្នុងនោះរួមមានសមាជិកព្រឹទ្ធសភាផងដែរ!

* ព័ត៌មាន Fresh News Plus

១៖ អបអរសាទរ! ក្លិប Man City នឹងបន្តលេងនៅ Champions League ដដែល ក្រោយឈ្នះក្តីនៅថ្ងៃទី១៣ ខែកក្កដា!

២៖ ក្រុមហ៊ុនចិនធំមួយបន្ថែមទុន១ពាន់លានដុល្លារទៀតនៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនលទ្ធភាពផលិត iPhone

៣៖ តារាហូលីវូដល្បីឈ្មោះ Kelly Preston ស្លាប់ក្នុងវ័យ ៥៧ឆ្នាំ ដោយ សារជំងឺមហារីកសុដន់

៤៖ មិនធម្មតា! ផលិតកម្ម «Galaxy Navatra» ចំណាយជាង៣លានដុល្លារ សង់អគាផ្ទាល់ខ្លួន បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ

៥៖ លទ្ធផលសរុបនៃការប្រកួតសប្តាហ៍ទី៧ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០

៦៖ កីឡាករ វី សម្ផស្ស រំពឹងមានសមត្ថភាពប្រកួតស៊ីហ្គេម ក្រោយជាប់ឈ្មោះប្រកួតជើងឯកលើកដំបូង

៧៖ បីជំនាន់នៃគ្រួសារ តារា ស្អាតបំផុតនៅលើពិភពលោក Bachchan រងការវាយប្រហារខ្លាំងពីជំងឺកូវីដ១៩

៨៖ Barcelona មានពេលត្រឹមតែ ១សប្តាហ៍នេះ ដើម្បីសម្រេចកិច្ចសន្យាទិញខ្សែប្រយុទ្ធវ័យជំទង់ Maia របស់ប្រេស៊ីល

៩៖ Man Utd នឹងឡើងទៅឈរក្នុងតំបន់កៅអី Champions វិញ ប្រសិនបើយកឈ្នះ Southampton យប់នេះ

១០៖ លោក ចាន់ណា៖ ណាហ្គា អាចឈ្នះក្រោន បើសិនគ្មានគ្រាប់បាល់កើតឡើងលឿនបំផុត ៣១វិនាទីដំបូង

១១៖ កីឡាករ វង្ស ណយ ប្រកាសលាឈប់ពីប្រដាល់ទាំងអាល័យ ព្រោះមិនអាចទ្រាំនឹងការជេរប្រមាថបាន

១២៖ ប្រវត្តិកីឡាបាល់ទាត់ ចាប់ផ្តើមតាំងពីពេលណា? នៅកន្លែងណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com