(មណ្ឌលគិរី)៖ អណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន២៥អណ្តូង ដែលជាអំណោយដ៏ថ្លែថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅស្រុកកែវសីមា និងស្រុកកោះញែក បានប្រើប្រាស់តាមតម្រូវការ។

អណ្តូងទឹកទាំងនេះត្រូវបានធ្វើពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់លោកមន្រ្តីរាជការទូទាំងខេត្ត ព្រមទាំងអនុប្រធានអចិន្រ្តយ៍គណៈកម្មាធិការសាខា អនុប្រធានគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដែលប្រព្រឹត្តទៅនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕