(តាកែវ)៖ លោក ភួន ឈីម អភិបាលស្រុកបាទី និងលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំសហការីនាំយកអំណោយរបស់លោកសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ជូនដល់ លោកអនុសេនីយ៍ទោ សែម សម្បត្តិ ដែលមានជំងឺប្រចាំកាយមិនអាចបម្រើការងារបាន និងរស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អំណោយដែលនាំយកមកប្រគល់ដល់មន្ត្រីនរគបាលដែលមានជំងឺ នាពេលនេះរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិការចំនួន ៤៥០,០០០រៀល។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី ក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលមានជំងឺប្រចាំកាយរូបនេះ សូមថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងអាចចូលបម្រើការងារជូនអង្គភាពវិញបានក្នុងពេលឆាប់ៗខាងមុខនេះ៕