(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត ករណីនាំចូលពីអារ៉ាប់ (ចុចអាន)

២៖ ទីបំផុតពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ (ចុចអាន)

៣៖ អាមេរិកសរសើរថា កម្ពុជាគឺជាប្រទេសដែលបានរួមចំណែកនិងទប់ស្កាត់បញ្ហាកូវីដ១៩ បានល្អបំផុត (ចុចអាន)

៤៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ៖ «វិធានការប្រឆាំងនឹងការក្លែងព័ត៌មាន ពុំមែនជាការរិតត្បិតសេរីភាពទេ»​ (ចុចអាន)

៥៖ សម្តេចក្រឡាហោម ស ខេង ណែនាំ៣ចំណុច ដល់អភិបាលរាជធានី-ខេត្ត ដើម្បីធានាតម្លាភាព និងសុចរិតភាព ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ (ចុចអាន)

៦៖ ប្រធានរដ្ឋវៀតណាម ប្រាប់សម្ដេចតេជោថា និស្សិតកម្ពុជាជាង៥០០នាក់ នឹងទៅសិក្សានៅវៀតណាមវិញ ចាប់ពីពាក់កណ្ដាលខែកក្កដានេះ (ចុចអាន)

៧៖ ក្រសួងអប់រំនឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយ (ចុចអាន)

៨៖ កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ៨០នាក់ ទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN នៅប្រទេសម៉ាលី បើទោះបីជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្តី (ចុចអាន)

៩៖ ធនាគារជាតិនៃកម្ពុជា៖ សន្ទុះនៃការប្រើប្រាស់ប្រាក់រៀលកើនឡើងគួរឲ្យកត់សំគាល់​ (ចុចអាន)

១០៖ តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ (ចុចអាន)