(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia នឹងពន្យល់ជុំវិញប្រធានបទ៖«បញ្ហាប្រឈមរបស់វិស័យខុនដូនៅកម្ពុជា ដោយសារជំងឺកូវីដេ១៩» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោកស្រី អាន សុធីតា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.