(ព្រះសីហនុ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺជុំវិញការចោទប្រកាន់ថា បានដោះលែងជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា នៅហាងខារ៉ាអូខេស៊ីសាយ ស្ថិតនៅក្រុមទី៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពី គណនីហ្វេសប៊ុកឈ្មោះ «ស្រឡាញ់អ្នកមានគុណ» នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានធ្វើការផ្សព្វផ្សាយនូវសំណេរដែលមានខ្លឹមសារថា ការដោះលែងជនសង្ស័យ២នាក់នោះ ធ្វើឱ្យមានភាពអយុត្តិធម៌។

ដើម្បីជៀសវាងនូវការភ័ន្តច្រឡំអំពីចំណាត់ការរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ សូមបំភ្លឺជូនសាធារណជនដូចមានបញ្ជាក់នៅក្នុងលិខិតខាងក្រោមនេះ៖