(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករងអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាអនុប្រធានស្ដីទីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបូទុមសាគរ

តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបូទុមសាគរ ខេត្តកោះកុង បានអំពាវនាវពលរដ្ឋ ឲ្យចេះថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស។

ការអំពាវនាវបែបនេះ ខណៈលោក មាស ប៊ុនឡី និងភរិយា ដង្ហែទានព្រះវស្សា ទៅកាន់វត្តអណ្ដូងទឹក ហៅវត្តចន្ទមុនីរាម ស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០។

លោក មាស ប៊ុនឡី បានពាំនាំការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ចៅ ភិរុណ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យ ទៀ បាញ់។

លោក មាស ប៊ុនឡី បានលើកឡើងថា «ដោយសារមានសន្តិភាព ដូច្នេះយើងកុំភ្លេចពាក្យថា អរគុណសន្តិភាព បើយើងនិយាយអំពីហេតុផលដែលប្រើឱ្យយើងគោរពស្រឡាញ់សរសើរ គឺពាក្យថា សន្តិភាព ស្រុកទេសយើងមានសន្តិភាពហើយ ទើបយើងទាំងអស់គ្នាមានពេលមកគោរពពិធីបុណ្យផ្សេងៗ តាមប្រពៃណីព្រះពុទ្ធសាសនា ដែលមានព្រះ ជាតំណាងដ៏ធំធេង ជាសក្ការៈដ៏អស្ចារ្យនៃព្រះពុទ្ធ។ ចឹងបានន័យថា ការធ្វើបុណ្យធ្វើទាននេះ មិនត្រឹមមាននៅថ្ងៃ នាបច្ចុប្បន្នទេ គឺវាមានតាំងពីយូរលង់មកហើយ តាំងពីជំនាន់ដូនតា ម៉ាកុង លួតលារបស់យើងមកម្ល៉េះ»

លោកថា ដូច្នេះខ្មែរយើងមានសិទ្ធិគោរពព្រះពុទ្ធសាសនា ហើយក៏ធ្វើបុណ្យដាក់ទានផ្សេងៗ ជាពិសេសនារដូវកាលនេះ គេគ្រប់គ្នាតែងតែធ្វើបុណ្យដាក់ទានព្រះវស្សា ហើយបុណ្យដាក់ទានព្រះ វស្សានេះ ជាបុណ្យធំជាងគេ។ ពីព្រោះព្រះសង្ឃតែងគង់នៅក្នុងវត្ត រយៈពេលជាង៣ខែ ព្រះសង្ឃមិននិមន្តទៅក្រៅវត្ត បិណ្ឌបាតឯណាទេ។ នេះហើយជាវិន័យក្រិត្យក្រមនូវគុណធម៌ នៃព្រះពុទ្ធសាសនា។ ដូចនេះហើយខ្មែរយើងតែងឱ្យតម្លៃព្រះពុទ្ធសាសនាព្រោះខ្មែរយើងទាំងអស់ជាអ្នកគោរពព្រះពុទ្ធសាសនា។

លោក មាស ប៊ុនឡី បញ្ជាក់ថា «យើងទាំងអស់គ្នា គ្រប់ព្រះអង្គ និងប្រជាពរដ្ឋ ប្រារព្ធធ្វើបុណ្យផ្សេងៗ និងធ្វើបុណ្យដាក់ទៀននាពេលនេះទៅបាន គឺដោយសារ បានគុណពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានឯករាជ្យ ឯកភាពជាតិ មានសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានសិទ្ធិសេរីពេញលេញ អាចដើរហើយសេរី ដោយមិនបង្កដល់អសន្តិសុខឡើយ។ ប្រទេសយើងក៏មានអង្គព្រះមហាក្សត្រ ជាអ្នកគង់សោយរាជសម្បត្តិ សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ចឹងយើងទាំងអស់គ្នា ត្រូវគោរពនូវច្បាប់រដ្ឋ។ ចំពោះសាសនាដទៃទៀតមានគ្រប់ទាំងអស់ នៅកម្ពុជា ដែលសម្ដេចតេជោ បានបើកទូលាយនូវការគោរពប្រតិបត្តិសាសនានីមួយៗ ដោយមិនប្រកាន់ រឿងមានទំនាស់ឈ្លោះទាស់ទែង ខ្វែងគំនិត្យគ្នា ពាក់ព័ន្ធរឿងសាសនានីមួយៗឡើយ។ ហើយបែរជារួបរួមសាមគ្គីគ្នាដោយរលូន ដែលមិនប្រកាន់និន្នាការនយោបាយ ឬពណ៌សំបោរពូជ សាសន៍អ្វីនោះ។ ទាំងអស់នេះហើយបានក្លាយទៅជាមានសុខសន្តិភាព ហើយកើតចេញពីសុខសន្តិភាពនេះ ដូច្នេះយើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព»

ជាពិសេសទៀតនោះត្រូវដឹងគុណរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែន និងឥស្សរជនជនដទៃទៀត ជាអ្នកបង្កើត និងរក្សាសន្តិភាពនេះឡើងគឺមានសន្តិភាពមានអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដែលប្រទេសស្ថិតក្នុងការអភិវឌ្ឍន៍ជាតិឡើងជាលំដាប់លើគ្រប់វិស័យ។ ដូច្នេះចូរថែរក្សាការពារសន្តិភាព មានតែសន្តិភាពទេដែលមានអ្វីៗគ្រប់យ៉ាងទាំងអស់ និងមានថ្ងៃនេះផងដែរ។

លោក មាស ប៊ុនឡី បន្តទៀតថា គោនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំបច្ចុប្បន្ននេះ កំពុងគ្រប់គ្រងស្ថានភាពពាក់ព័ន្ធជុំវិញជំងឺកូវីដ១៩ បានល្អប្រសើរណាស់ នេះដោយសារប្រមុខដឹកនាំ រាជរដ្ឋាភិបាល មានការឈ្លាសវៃគ្រប់គ្រងរាល់ស្ថានភាព និងគ្រប់គ្រងសភាពការណ៍បាន ដោយនៅក្នុងស្រុកយើងមានកើតករណីនេះតិចតួចបំផុត ដោយឡែកចម្លងច្រើនតែងនាំចូល ឬអ្នកត្រឡប់ពីក្រៅប្រទេសមកស្រុកខ្មែរយើងទេ។

លោក មាស ប៊ុនឡី ក៏បានអំពាវនាវដល់គ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពរដ្ឋទាំងអស់ ត្រូវតែប្រុងប្រយ័ត្ននិងការពារវាឲ្យបាន តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ពីព្រោះនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោក មិនទាន់រកថ្នាំព្យាបាលបាននៅឡើយទេ។

លោក មាស ប៊ុនឡី ក៏បញ្ជាក់ផងដែរថា គោលនយោបាយរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ បន្តខិតខំដោះស្រាយរាល់ជុំវិញបញ្ហាដីធ្លី និងវិវាទដីធ្លីផ្សេងៗ ដោយកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ និងដែនឧទ្យានជាតិ ជម្រកអភិរក្សសត្វព្រៃជាដើម ដែលប្រជាពលរដ្ឋកាន់កាប់ រស់នៅ អាស្រ័យផល មានដំណាំជាក់ស្ដែងជាយូរឆ្នាំមកហើយ ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន ពាក់ព័ន្ធជុំវិញដីទាំងអស់នោះ។

សម្រាប់ទេយ្យទាន និងបច្ច័យដែលលោក មាស ប៊ុនឡី និងភរិយាព្រមទាំងប្រតិភូអមដំណើរនិងអាជ្ញាធរគ្រប់លំដាប់ដាក់ពាក់ព័ន្ធ បានប្រគេនដល់វត្ត ចំនួន៣ រួមមាន៖

*ទី១៖ វត្តអណ្ដូងទឹក ហៅវត្តចន្ទមុនីរាម
*ទី២៖ វត្តកន្តោល ហៅវត្តពោធិរង្សី
*ទី៣៖ វត្តតាអុក ហៅវត្តគិរិបូទុម។ វត្តទាំងបីស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងមួយវត្ត រួមមាន៖

*ទានវស្សា ៣គូ,
*ស្លាដក់ ៦គូ,
*អង្ករ ៣បាវ ស្មើ ១៥០ គីឡូក្រាម,
*មីង ៦កេះតូច,
*ត្រីខ ៦យួរ,
*ទឹកសុទ្ធ ៦កេស
*ភេសជ្ជៈ ៦កេស
*ទឹកស៊ីអ៊ីវ ៦យួរ
*អំបិល ៦ថង់តូច
*សាប៊ូលាងចាន ៣ពីដុង
*បច្ច័យ ១,២០០,០០០៛៕