(ភ្នំពេញ)៖ អំណោយមានជាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ពេលនេះបានឧបត្ថម្ភដល់ដៃលោក ផៃ វិបុល សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវហើយ ដែលកំពុងជួបការលំបាក ដោយសារភរិយាវះកាត់សាច់ច្រមុះ ឯម្តាយក្មេកវិញឈឺធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

នេះបើតាមសកម្មភាពមនុស្សធម៌មួយ ដែលអ្នកយកព័ត៌មាន Fresh News ទទួលបានពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងនាមជាប្រធានក្រុមការងារទី៣ (អមត) នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ដោយសារផ្ដើមចេញពីការយកចិត្តទុកដាក់ និងបន្ទាប់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទទួលបានដំណឹង ថាភរិយារបស់លោក ផៃ វិបុល សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ត្រូវវះកាត់សាច់ច្រមុះ ឯម្តាយក្មេកវិញឈឺធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ហើយកំពុងជួបការលំបាកផងនោះ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ (លោកទាំងពីរ) បានចាត់ចែងភ្លាមៗមានជាគ្រឿងឧបភោគបរិភោគមកឧបត្ថម្ភជូន តាមរយៈក្រុមការងារ នឹងយុវជន សសយកសង្កាត់ឫស្សីកែវ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅមួយចំនួន។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារទី៣ (អមត) នឹងយុវជន សសយកសង្កាត់ឫស្សីកែវ តំណាងលោក ជា ពិសី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងភរិយា ជូនចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ឲ្យមានភាពរឹងមាំឡើង កុំបាក់ទឹកចិត្ត និងត្រូវបន្តថែទាំនិងព្យាបាលភរិយា ជាមួយម្តាយក្មេក ក្នុងនាមជាជំហរដ៏រឹងមាំសម្រាប់គ្រួសារ៕