(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជូនដំណឹងដល់និស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលទាំងអស់ថា អាជ្ញាធរវៀតណាម បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចូលវៀតណាម ដើម្បីបន្តការសិក្សាវិញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ តែមួយថ្ងៃគត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) និងម៉ុកបាយ (ខេត្តតៃនិញ)។

សេចក្តីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដានេះ បានឲ្យដឹងទៀតថា ពេលចូលទៅដល់វៀតណាម និស្សិតកម្ពុជាត្រូវអនុវត្តន៍វិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន នៅខេត្តតៃនិញ៕