(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

 

* ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ បង្កបញ្ហាប្រឈមដល់មនុស្សគ្រប់គ្នានៅលើពិភពលោក ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បង

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២លាននាក់ ស្លាប់ជាង ៥៥ម៉ឺននាក់ និងជាសះស្បើយជាង ៧លាននាក់!

៣៖ ក្រសួងអប់រំនឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ

៤៖ អាមេរិកបំបែកកំណត់ត្រាថ្មី មានអ្នកឆ្លង COVID-19 ច្រើនបំផុតជាង ៦០,០០០នាក់ក្នុង១ថ្ងៃ!

៥៖ សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១

៦៖ មន្ត្រីជាន់ខ្ពស់ UN៖ «ការដកខ្លួនរបស់អាមេរិកចេញពី WHO គឺជារឿងដ៏អកុសលបំផុត»

៧៖ សម្ដេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្ដកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

៨៖ ប្រធានាធិបតីប្រេស៊ីលឆ្លង COVID-19 មានន័យថា រដ្ឋបាលរបស់លោក កំពុងឈានទៅរកទីបញ្ចប់, នេះបើតាមអ្នកជំនាញ

៩៖ រុក្ខទិវា ០៩កក្កដា ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិ ចូលរួមថែរក្សាការពារព្រៃឈើ និងដាំដុះកូនឈើ ការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង

១០៖ អ្នកជំនាញអាមេរិកច្រានចោលការអះអាងរបស់លោក ត្រាំ ថាអត្រាស្លាប់ដោយសារ COVID-19 នៅអាមេរិក «ទាបជាងគេលើលោក»

១១៖ កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ៨០នាក់ ទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN នៅប្រទេសម៉ាលី បើទោះបីជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ក្តី

១២៖ នាយករដ្ឋមន្ត្រីកាណាដា៖ «យើងដោះស្រាយបញ្ហា COVID-19 បានល្អជាងអាមេរិក»

១៣៖ លោក ជា សុមេធី បង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលរបស់រដ្ឋបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១៤៖ ព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ មិនគាំទ្រលោក ត្រាំ ដែលដកអាមេរិកចេញពី WHO

១៥៖ អភិបាលខេត្ត៖ ព្រៃវែងជាប់ចំណាត់ថ្នាក់លេខ១ លើដំណាំស្រូវនៅឆ្នាំ២០១៩-២០២០

១៦៖ ទីក្រុងតូក្យូទើបបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លង COVID-19 ២២៤នាក់ក្នុងមួយថ្ងៃ!

១៧៖ អភិបាលខេត្តព្រៃវែង ប្រាប់ពីវឌ្ឍនភាពច្រកទ្វារអន្ដរជាតិម៉ឺនជ័យ ដែលកំពុងសាងសង់ស្នាក់ការបានប្រមាណ៧០ភាគរយ គ្រោងបញ្ចប់នៅឆ្នាំនេះ

១៨៖ ទ្វារចរចានៅតែបើកចំហជានិច្ច ដើម្បីស្វាគមន៍កូរ៉េខាងជើង, នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិក

១៩៖ អ្នកនាំពាក្យការបរទេស៖ ពលរដ្ឋខ្មែរនៅម៉ាឡេស៉ី ៨៦នាក់ទៀត បានធ្វើមាតុភូមិនិវត្តន៍

២០៖ ទីបំផុតអឺរ៉ុបសម្រេចកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនឱសថ Roche និង Merck KGaA ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាល COVID-19

២១៖ ប៉េរូរកឃើញកន្លែងដែលឧទ្ធម្ភាគចក្រយោធា MI-17 ធ្លាក់ និងផ្តាច់ជីវិតមនុស្ស៧នាក់

២២៖ កងកម្លាំងជប៉ុនបន្តសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ និងការបាក់ដី ចំពោះមុខការភ័យខ្លាចឆ្លង COVID-19

២៣៖ ៥ចំណុច ដែលគួរយល់ដឹងពីការឆ្លង COVID-19 តាមខ្យល់

២៤៖ ភស្តុតាងថ្មីបង្ហាញថា Floyd បានស្រែក «ខ្ញុំមិនអាចដកដង្ហើមបានទេ» ដល់ទៅជាង២០ដង តែប៉ូលិសមិនព្រមព្រលែងជង្គង់

២៥៖ ខណៈកំពុងឈ្លោះជាមួយចិន, តើឥណ្ឌា អាចពឹងលើរុស្ស៊ី ក្នុងនាមជាដៃគូយោធាបានដែរឬទេ?

 

* ព័ត៌មាន Fresh News Plus

១៖ តារាហូលីវូដ Tom Hanks បំផុសគំនិតឲ្យមហាជនពាក់ម៉ាស់ រក្សាគម្លាតសង្គម និងលាងដៃ ក្រោយជាសះស្បើយពីកូវីដ១៩

២៖ លោក Elon Musk ត្រៀមទទួលប្រាក់រង្វាន់ ១.៨ពាន់លានដុល្លារ បន្ទាប់ពីធ្វើឱ្យទីផ្សារ Tesla កើនឡើងខ្លាំង

៣៖ អ្នកចាត់ការទូទៅ៖ Salah នឹងឈ្នះស្បែកជើងមាសនៅ Premier League រដូវកាលនេះ

៤៖ តារាហូលីវូដ Naya Rivera សង្ស័យស្លាប់ ក្រោយបាត់ខ្លួន ពេលទៅលេងបឹងមួយកន្លែង នៅកាលីហ្វ័រញ៉ា

៥៖ Google កំពុងសាកល្បងដាក់បង្ហាញទីតាំងមានភ្លើងស្តុបនៅលើកម្មវិធី Google Maps

៦៖ ក្លិបបាល់ទាត់សៀមរាប តែងតាំងគ្រូឧទ្ទេស FIFA លោក Scott O’Donell ជាទីប្រឹក្សា

៧៖ កីឡាប៉េតង់កម្ពុជា ធ្វើកំណែទម្រង់គ្រូបង្វឹក និងជម្រើសជាតិ ដើម្បីសម្រួចទិសដៅស៊ីហ្គេម-២០២៣

៨៖ ប្រធានក្លិបបឹងកេត និយាយអួលដើមកក្រោយ ជួបរឿងមិនគួរជឿក្នុងបាល់ទាត់!

៩៖ កីឡាករបូលីវី Lampe ជាសះស្បើយពីជំងឺ COVID-19

១០៖ កីឡាករ ៦នាក់លេងនៅ English Premiership ឆ្លងវីរ៉ុស COVID-19 មុនចាប់ផ្តើមខែក្រោយ

១១៖ ការប្រកួតវាយកូនឃ្លីលើតុជប៉ុន Japan Open Table Tennis 2020 ត្រូវបានលុបចោល

១២៖ ចំណេះដឹងទូទៅ៖ អាមេរិកចំណាយពេលជិត១០ឆ្នាំ ទើបអាចតាមរកឃើញនិងសម្លាប់មេភេរវករអាល់កៃដា «អូសាម៉ា បិនឡាដិន»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com