(ភ្នំពេញ)៖ ក្រុមហ៊ុន SIAM KUBOTA LEASING នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញលិខិតមួយជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ មានបុគ្គលមួយចំនួននៅកម្ពុជា បាននិងកំពុងធ្វើអាជីវកម្ម ប្រើប្រាស់ម៉ាស៊ីនគ្រឿងយន្តដែលជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយខុសច្បាប់។

ក្រុមហ៊ុនបានចាត់ទុកថា សកម្មភាពទាំងនេះជាផលចោរកម្មដែលជនល្មើស បានធ្វើសកម្មភាពឆបោកពីក្រុមហ៊ុននៅក្នុងប្រទេសថៃ ហើយនាំចូលមក និងធ្វើការជួញដូរនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានទាមទារឲ្យបុគ្គលទាំងនោះ បញ្ឈប់ជាបន្ទាន់ និងប្រគល់គ្រឿងចក្រជូនក្រុមហ៊ុនវិញ។

ខាងក្រោមនេះជាលិខិតមេធាវីរបស់ក្រុមហ៊ុន SIAM KUBOTA LEASING៖