(ភ្នំពេញ)៖ ជានិច្ចកាល មនុស្សម្នាក់ៗតែងគិតថាវាជារឿងស៊យ នៅពេលដែលមានឧប្បទវហេតុមិនល្អអ្វីមួយកើតឡើងទៅលើពួកគេ មិនថារឿងតូច ឬ រឿងធំឡើយ តែបើពួក គេគ្រាន់តែគិតអោយវិជ្ជមានមកវិញនោះ រឿងល្អៗអាចនឹងកើតឡើងនៅពេលបន្ទាប់ក៏ថាបាន។

តួរយ៉ាងករណីបុរសព្រៃវែងដែលឈ្នះបានរង្វាន់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នៅស្រុកកំពុងត្របែកជាដើម។

លោក កែវ វណ្ណា អ្នកធ្វើស្រែចម្កានៅខេត្តព្រៃវែង រៀបរាប់ការឈ្នះរង្វាន់យ៉ាងដូច្នេះថា៖ «ខ្ញុំឌុបប្អូនជីដូនមួយពីរនាក់ទៅលេងផ្ទះម្តាយខ្ញុំនៅឯស្រុកកំពង់ត្របែក ស្រាប់តែជិះចូលដល់ស្រុកភ្លាម បែកកង់ម៉ូតូភ្លែត បណ្តើរបែកញើសភ្លាម ខ្ញុំក៏បណ្តើរដល់កន្លែងជាងធ្វើក៏នឹងចង់ហូបវើក WURKZ ព្រោះផ្ទះជាងលក់ចាប់ហួយស្រាប់។ ខ្ញុំទិញ៣កំប៉ុងសម្រាប់មនុស្ស ៣ នាក់ ប្អូនខ្ញុំអាយុ ជាង ១០ ឆ្នាំជាអ្នកគាស់ត្រូវ។ អីចឹងហើយ ខ្ញុំនឹងចែកទឹកប្រាក់ជិតពាក់កណ្តាលឲ្យទៅគាត់»

លោក វណ្ណា ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជន ៣០ នាក់ផ្សេងទៀតដែលគាស់ឈ្នះប្រាក់ ៥ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹមរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី ២៩ មិថុនា ដល់ ០៦ កក្កដានេះ៕