(ភ្នំពេញ)៖ សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសប៊ែលហ្សិក បានចេញប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃប្រកាសនេះតទៅ បងប្អូនប្រជាពលរដ្ឋ, និស្សិត និងកម្មសិក្សាការីខ្មែរទាំងអស់ ដែលកំពុងរស់នៅក្នុងទឹកដី នៃប្រទេសប៊ែលហ្សិក, ហូឡង់ និង លុចហ្សំបួរ នឹង ត្រូវស្ថានទូតកម្ពុជា ប្រចាំនៅទីនោះរៀបចំជួយសម្រួលដល់ ឯកសារលិខិតស្នាមផ្សេងៗ ព្រមទាំងពន្យារសុពលភាពលិខិតឆ្លងដែនជូន ដោយមិនគិតកម្រៃនោះឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានជម្រាបជូនពីមន្ត្រី ដែលត្រូវទទួលខុសត្រូវលើការងារនេះ ព្រមទាំងលេខទូរស័ព្ទទំនាក់ទំនងផងដែរ។ មន្ត្រីដែលទទួលបន្ទុកការងារនេះ គឺលោក ហ៊ុលក្រង ផាណង មានតួនាទីជាលេខាទី២ ទទួលបន្ទុកកិច្ចការកុងស៊ុល។

លេខទូរស័ព្ទទំនាក់ទំនងវិញគឺ +៣២ (០) ៤៨ ៦៩ ០៨ ៣៧៩៕