(ភ្នំពេញ)៖ ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស​ មាន​​​​ប្រព័ន្ធ​សម្អាត​​កាក​​​​សំណល់​​​រាវ​​​ ដែល​​នាំ​​ចូល​​ពី​​ប្រទេស​បារាំង​ និងមាន​​សមត្ថភាព​​សម្អាត​សំណល់​រាវ​ស្រប​​​តាម​ស្តង់ដា​​ជាតិ​​ និង​​​អន្តរជាតិ​ ​ធ្វើ​​ឲ្យ​ការ​ផលិតផលិត​ផល​របស់​ក្រុមហ៊ុនមួយ​នេះ​​ ប្រកប​ដោយ​ទំនួល​ខុស​ត្រូវខ្ពស់​ចំពោះ​​​បរិស្ថាន និង​សង្គម។

​​​​ប្រព័ន្ធ​សម្អាត​​កាក​​​​សំណល់​​​រាវនេះ​ ដំណើរ​ការ​៨​ដំណាក់​កាល ដែល​ធ្វើ​ឲ្យការ​សម្អាត​​​​ទឹក​​​កខ្វក់​បាន​​ស្អាតស្ទើរ​១០០​ភាគ​រយ។ ដំណាក់​កាល​ទាំង​​​៨​នោះ​រួម​មាន៖

ទី១៖ សំណល់​រាវ​បញ្ចេញ​ពី​គ្រប់កន្លែង​​ក្នុង​រោងចក្រ​ត្រូវ​​​បាន​បង្ហូរ​ចូលក្នុងអាងសម្រាប់​ស្តុក​ទឹក​​កខ្វក់។

ទី២៖ កាក​​សំណល់​​រឹង​ដែលមាន​ទំហំធំៗ​ ត្រូវ​បាន​ដកចេញ​ពី​ទឹក​​នោះ​​​ដោយ​​​កញ្ច្រែង​ចម្រោះ។

ទី៣៖ ទឹក​​​ត្រូវ​​បានច្រោះ​​មួយ​​ដំណាក់​​កាល​​ទៀត​​ ដើម្បី​ដក​យក​​សំណល់​​រឹង​ ដែល​មាន​​​ទំហំធំជាង​៣មីលីម៉ែត្រ​​ចេញឲ្យ​​អស់។

ទី៤៖ ទឹក​ត្រូវ​បាន​​កែ​តម្រូវកម្រិត​ PH ឲ្យ​នៅចន្លោះ​ពី​៦.៥​ទៅ៧.៥។

ទី៥៖​ ទឹកត្រូវបានសម្អាតដោយប្រើប្រព័ន្ធដែលមិនត្រូវការខ្យល់។

ទី៦៖​ ទឹកត្រូវបានបញ្ជូនបន្តទៅសម្អាត​ដោយប្រព័ន្ធដែលត្រូវការខ្យល់។

ទី៧៖​​ ទឹកត្រូវ​បានបង្ហូរចូលអាងមួយ​ទៀត​ ដើម្បី​ដក​​យក​​កករចេញ​ ហើយយកទឹកនោះទៅសម្អាតបន្ត។

ទី៨៖ ជាចុងក្រោយ គឺសម្អាតដោយ​ផូស្វាត​តាម​កម្រិតស្តង់ដារ ដែល​កំណត់​ដោយក្រសួងបរិស្ថាន ទើបបង្ហូរចូលទៅ​ក្នុង​បរិស្ថាន។

​គួរបញ្ជាក់ថា​ រោងចក្រ ខ្មែរ ប៊ែវើរីជីស យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បរិស្ថាន​របស់​សហគមន៍​នៅ​ជុំវិញ​រោងចក្រ​​ ដើម្បី​​ធានាឲ្យ​បាន​ថា ការ​​​វិនិយោគ​របស់​ខ្លួន​គឺ​​​​ប្រកបដោ​យ​និរន្តរភាព៕