(កោះកុង)៖ នាយកដ្ឋានស៊ើបអង្កត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សូខន បញ្ញារិទ្ធ អគ្គរង និងលោកឧត្តមសេនីយ៍ឯក កែម សារឹម ប្រធាននាយកដ្ឋាន បានចុះបង្រ្កាបការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ចំនួន៤៩នាក់ ក្នុងនោះ មានស្រី៣នាក់។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅវេលាម៉ោង១៤៖០០នាទី រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ចំណុចចំការក្រោម ក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

បច្ចុប្បន្ន ករណីនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការតាមនីតិវិធី៕