(ប៉ៃលិន)៖ ប្រជាពលរដ្ឋ និងឈ្មួញអាជីវកររាប់សិបនាក់ បានសម្តែងការពេញចិត្តចំពោះមន្តី្រកាំកុងត្រូលខេត្តប៉ៃលិន តែងតែចុះណែនាំដល់លំនៅដ្ឋានដល់ទីផ្សារនានាជុំវិញខេត្តប៉ៃលិន។ ជាក់ស្តែង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ មន្ត្រីកាំកុងត្រូលសហការជាមួយ និងមន្ត្រីពាណាជ្ជកម្មខេត្តជាច្រើនរូបផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិនបានឲ្យអង្គភាព Fresh News ដឹងថា នាព្រឹកនេះ កម្លាំងសមត្ថកិច្ចយើងបានចុះនាំណែដល់អាជីរករ និងប្រជាពលរដ្ឋជាច្រើននាក់ និងប្រមូលយកទំនិញជាច្រើនមុខ តែអ្វីដែរគួសោកស្តាយ និងសប្បាយចិត្តយ៉ាងខ្លាំងនោះ គឺមន្ត្រីយើងបានប្រមូលយកទឹកខ្មេះ រូបទន្សាយពណ៌ក្រហម ដែលនាំចូលពីប្រទេសថៃ ដោយហាមឃាត់ ការបរិភោគ ព្រោះទឹកខ្មេះនេះ បង្កឲ្យយើងគ្រោះថ្នាក់ដល់សុខភាព និងអាចដល់អាយុជីវិតផងដែរ។ លោកបានបន្តថា ចំពោះមុខទំនិញដែលមន្ត្រីជំនាញយើងដកហូតបានរួមមាន កម្ទេចមី ទឹកខ្មេះ រូបន្សាយ ទឹកក្រូច ស្កគ្រាប់ក្មេងញាំ ផ្លែឈើកំប៉ុង ហើយសមត្ថកិច្ចយើងបានធ្វើតេសបឋមលើត្រីសមុទ្រ មឹកដែលត្រាំទឹក ហើយរបស់ទាំងនោះពុំមានសារធាតុអ្វីនោះឡើយ។

ចំពោះមុខទំនិញយើងដកហូតនោះយករក្សាទុកនៅស្នាក់ការដើម្បីត្រៀមយកទៅដុតកម្ទេចចោល។ ដោយឡែក ប្រជាពលរដ្ឋ និងអាជីករនៅក្នុងផ្សារសាលាក្រៅ បានថ្លែងអំណរអគុណ ចំពោះមន្ត្រី​កាំកុងត្រូលឧស្សាហ៍ព្យាយាមចុះពិនិត្យដល់ទីតាំងរបស់ពួកគាត់ និងពេញចិត្តចំពោះការណែនាំ និងការដកហូតមិនសោកស្តាយនោះឡើយ គឺមានតែសប្បាយចិត្តតែប៉ុណ្ណោះ ជាពិសេសស្វែង​យល់ពីមុខ​ទំនិញ រូបសញ្ញា និងកន្លែងការផលិត ការផុតកំណត់ប្រើប្រាស់ និងបរិភោគ៕