(ភ្នំពេញ)៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា រាល់កម្មវិធីតូច-ធំ ដូចជា អាពាហ៍ពិពាហ៍, ភ្ចាប់ពាក្យ, ខួបកំណើត, ឡើងគេហដ្ឋាន, សម្ពោធក្រុមហ៊ុនជាដើមនោះឃើញថាគេនិយម ប្រើប្រាស់ និងតែងលម្អដោយផ្កាគ្រប់ប្រភេទ មិនថាផ្កាស្រស់, ផ្កាជ័រ ឬផ្កាក្រដាសនោះឡើយ ដែលទាំងនេះបានធ្វើឲ្យសិល្បៈនៃការតុបតែងផ្កា ក្នុងកម្មវិធីផ្សេងៗ កំពុងក្លាយជាទីពេញនិយម និងមានសក្ដានុពលនៅកម្ពុជា។

ដោយមានតម្រូវការទាំងនេះហើយ ទើបធ្វើឲ្យអាជីវកម្មនៃការហាងផ្កា បានបើកដំណើរការយ៉ាងព្រោងព្រាតនៅកម្ពុជា។ ជាក់ស្ដែងបន្ទាប់ពីស្ថានភាពបានត្រឡប់ មករកសភាពល្អប្រសើរឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩កន្លងមក សង្កេតឃើញថា អ្នកមានគម្រោងរៀបអាពាហ៌ពិពាហ៌ និងរៀបចំកម្មវិធីផ្សេងៗ ចាប់ផ្ដើមមានឡើងវិញ និងកំពុងស្វែងរកសេវាកម្មផ្សេងៗ ដែលមានទំនុកចិត្ត ដើម្បីរៀបចំក្នុងកម្មវិធីរបស់ពួកគេ។

ហាងដេគ័រផ្កា «Orkide Flowers & Floral Design» ជាហាងផ្កាមួយមានឈ្មោះ បោះសម្លេងនៅកម្ពុជា និងឈរជើងលើទីផ្សារប្រមាណជាង១០ឆ្នាំមកហើយ ដែលធ្វើឲ្យអតិថិជនតែងតែផ្ដល់នូវទំនុកចិត្ត ក្នុងការរៀបចំកម្មវិធីផ្សេងៗ។

លោក សោម សុថារ័ត្ន នាយកប្រតិបត្តិបានឲ្យដឹងថា រដូវកាលនេះហាងផ្កាអ័រគីដេមមាញឹកខ្លាំង ក្នុងការទទួលភ្ញៀវអញ្ជើញមកប្រឹក្សា នឹងធ្វើការកក់សេវាកម្មជាបណ្ដើរៗ គិតត្រឹមរយៈពេលនេះ មានភ្ញៀវកក់សេវាកម្មជាមួយ អ័រគីដេ ជាច្រើនហូរហែរ។

លោកបន្ដថា «ចំនុចខ្លាំងដែលធ្វើឲ្យហាង «Orkide Flowers & Floral Design» ទទួលការកក់សេវាកម្មជាច្រើនហូរហែ ដោយសារតែហាងផ្ការបស់យើង រៀបចំឡើងដោយផ្តោតលើគុណភាពជាចម្បង បូករួមជាមួយសេវាកម្មយ៉ាងល្អ ផ្ដល់នូវទំនុកចិត្ត និងភាពស្រស់ស្អាត ដែលកត្តាទាំងនេះធ្វើឲ្យអតិថិជន មានការទុកចិត្ត និងមានជំនឿចិត្តចំពោះហាង»

លោកបន្ថែមថា ហាង «Orkide Flowers & Floral Design» បានយល់ច្បាស់ពី តម្រូវការរបស់អតិថិជន ដោយបានសម្រិតសម្រាំងគ្រប់ប្រភេទផ្កា ទាំងម៉ូតតុបតែង ការជ្រើសរើសផ្កា គឺស្រស់ស្អាតតាំងពីដើមរោងរហូតដល់ខាងក្នុងទាំង ពោលគឺមានគុណភាព សោភ័ណ្ឌភាព ដែលអាចនាំអ្នកទាំងអស់គ្នា ទៅជួបនូវភាពច្នៃប្រឌិតថ្មីប្លែក ដែលមិនធ្លាប់បានឃើញពីមុនមក។

ម្ចាស់ហាងផ្ការូបនេះបញ្ជាក់ថា អ្វីដែលពិសេសហាងផ្កាអ័រគីដេ មានបម្រើសេវាកម្មជាច្រើនមាន៖ សេវាកម្មតុបតែងគេហដ្ឋាន, ពិធីរៀបមង្គលការ, ពិធីជប់លៀង, ពិធីខួបកំណើត, សម្ពោធក្រុមហ៊ុន-សហគ្រាស និងកម្មពិធីផ្សេងៗជាច្រើនទៀត មួយមួយសេវាកម្មដ៏មានភាពច្នៃប្រឌិត និងតម្លៃសមរម្យ។

លោកបានបញ្ជាក់ថា ប្រសិនបើអតិថិជនចង់បាន និងចង់ឱ្យកម្មវិធីពិសេសរបស់ខ្លួន ទទួលបានភាពស្រស់ស្អាត មានភាពទាក់ទាញ កុំភ្លេចហាងផ្កា អ័រគីដេ ជាដៃគូរដ៏ល្អរបស់អ្នក អតិថិជនអាចទំនាក់ទំនង មកកាន់ហាងដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០៦១ ៣៣៣៣ ០៣ /០៦៩ ៣៣៣៣ ០៣៕

Orkide Flowers & Floral Design: https://www.facebook.com/OrkideFlowerFloralDesign/