(ឧត្តរមានជ័យ)៖ ឪពុកចុងស្រេកឃ្លៀនកាមតណ្ហា បានចាប់រំលោភកូនស្រីអាយុ ៩ឆ្នាំ រហូតបានសម្រេចនៅម៉ោង ៤៖៤០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចអូរមួយកន្លែង ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅម៉ោងកើតហេតុ ឪពុកចុង ឈ្មោះ សៀង សាវុធ អាយុ ២៩ឆ្នាំ បាន បបួលកូនស្រីចុងរបស់ខ្លួន ឈ្មោះ ស.រ ទៅដាក់អង្រុតសត្វ លុះដល់កន្លែងស្ងាត់តណ្ហាពុះកញ្ច្រោលឡើងស្ទុះទៅចាប់រំលោភកូនស្រី រហូតបានសម្រេច។

ក្រោយការសាកសួរ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ដោយឡែក ក្មេងស្រីរងគ្រោះ ដោយការរំលោភដ៏ព្រៃផ្សៃរហូតមានស្នាមរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕