(បាត់ដំបង)៖ សែលកាត នៅតែបន្តការផ្តល់ជូនទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១០ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះ បានរកឃើញអ្នកដែលមានសំណាង ឈ្នះទឹកប្រាក់រហូតទៅដល់១០០,០០០ដុល្លារម្នាក់ទៀត ដែលរស់នៅលើទឹកដី ខេត្តបាត់ដំបង។

អ៊ុស្រី ខា ទៀង ដែលមានអាយុ៧០ឆ្នាំ គាត់ពិតជាអតិថិជន ដ៏មានសំណាង ព្រោះគាត់ទើបតែ បានចូលរួមលេងកម្មវិធីនេះ ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ហើយក៏បានឈ្នះតែម្តង។

នៅថ្ងៃដែលចាប់រង្វាន់ គាត់បានលើកទូរស័ព្ទ ពីក្រុមការងារសែលកាត ប៉ុន្តែគាត់ហាក់ដូចជា មិនបានដឹងថា គាត់ឈ្នះនោះទេ ដោយសារគាត់ចូលសម្រាន្ដ ស្ទើរតែលង់លក់ទៅហើយ។

ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនអ៊ុស្រី ខា ទៀង នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ ក្នុងទឹកដីខេត្តបាត់ដំបង។

អ៊ុស្រី ខា ទៀង បាននិយាយថា «ខ្ញុំពិតជាអត់បានដឹងថា ខ្ញុំបានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទេ ខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាង បានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេក ដល់ក្រុមហ៊ុនសែលកាត ចំពោះឱកាសដ៏មហាសំណាងនេះ»

ដោយមានការសំណូមពរ ពីសំណាក់អតិថិជនជាច្រើន នៅតាមបណ្តារខេត្ត ឲ្យមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ នឹងចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃនៅម៉ោង៧ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ចូលរួមលេង ជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នាដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង៦ខ្ទង់៕