(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្រោយធ្វើសកម្មភាពចូលលួចកាបូបស្រ្តីម្នាក់កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្រុមទី១១ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រុន សំណាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុក្គលិកកាស៊ីណូ។ ក្រុមចោរបានចូលក្នុងផ្ទះលួចយក កាបូបលុយអស់ចំនួន ៧០០ដុល្លារ លុយខ្មែរ៤០០០០០រៀល, ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖

*ទី១៖ ឈ្មោះ ឆេង តារា ហៅអាប៉ាហ៊ី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម១៤ ភូមិ១សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះ ចក់ ភាព អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលក្រុម១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
*ទី៣៖ ឈ្មោះ យិត ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពែង ឃុំដង្កោ ក្រុង-ខេត្តកែប។

វត្ថុតាងចាប់យកបានមាន៖

*ទូរស័ព្ទដៃចំនួន២គ្រឿង
*ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន១កញ្ចប់តូច និងប្រដាប់ជក់គ្រឿងញៀន១សំរាប់
*កាត ATM មួយចំនួន
*កាបូបស្ពាយចំហៀង១ និងកាបូបដៃ២
*កាក់ប្រាក់ចំនួន៣៩កាក់។

ករណីនេះកម្លាំងជំនាញ បាននិងកំពុងបន្តតាមនីតិវិធី៕