(បន្ទាយមានជ័យ)៖ បុរស២នាក់ ត្រូវរន្ទះបាញ់ប្រល័យជីវិតភ្លាម នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបានកើតឡើងនាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី។

ក្នុងរបាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ខ្លាំងៗ រន្ទះផ្គរផងនោះ ស្រាប់តែមានរន្ទះបាញ់បាញ់ចំបុរស២នាក់ នៅកន្លែងដីឡូតិ៍បង់រំលោះតែម្តង។

ជនរងគ្រោះទី១៖ ឈ្មោះ សៀក ជីឆូវ អាយុ៣៤ឆ្នាំ ទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងជនរងគ្រោះទី២៖ ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕