(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង១១៖០០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានវិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបានពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី។ ជាមួយនិង​ភាពរឹងមាំនៃសុខភាព។ ឯកសារច្រើនណាស់​ដែលកំពុងរង់​ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា ព្រោះនេះជាបំណុល​ដែលខ្ញុំត្រូវសង​បន្ទាប់ពីអវត្តមាន​ប៉ុន្មានថ្ងៃ»

សម្តេចតេជោ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបង្ហាញកង្វល់ចំពោះសុខភាពរបស់សម្តេច តាមរយៈការជូនពរ និងចូលរួមមតិ ចែករំលែកឬចុច Like លើ Facebook សម្តេចផ្ទាល់៕