(ស្ទឹងត្រែង)៖ កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង យិន បញ្ញារិទ្ធ និងមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញារង ស៊ីន រក្សា នៅវេលាម៉ោង០៩៖២០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចកំពង់ទូក ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិកោះស្តាំ ឃុំកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់ (ប្រទេសឡាវ)។ វត្ថតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ៥កញ្ចប់ធំ ទម្ងន់ជាង៧គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕