(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ សម្តេចតេជោ ហ៊ុន សែន៖ រឿងដីធ្លីដល់ពេលត្រូវជម្រះគ្នា ជាពេលត្រូវវះកាត់ហើយ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១១លាននាក់ ស្លាប់ជាង ៥២ម៉ឺននាក់ និងជាសះស្បើយជាង ៦លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ

៤៖ ទីក្រុងតូក្យូរបស់ជប៉ុនរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ច្រើនបំផុត មិនធ្លាប់មានក្នុងកំឡុងពេល២ខែមកនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកាត់តំបន់មានពលរដ្ឋរស់នៅ ចេញឱ្យផុតពីផែនទីគម្របព្រៃឈើ

៦៖ នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព ប្រកាសលាលែងចេញពីតំណែង

៧៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូបើកទ្វារឡើងវិញ តែត្រូវជួបក្រសួងសុខាភិបាលដើម្បីបំពេញលក្ខខណ្ឌបង្ការជំងឺកូវីដ១៩

៨៖ ក្នុងមួយថ្ងៃសហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 រហូតដល់ជិត ៥៤,០០០នាក់ ខណៈរដ្ឋចំនួន ៣៧ សុទ្ធតែរាយការណ៍ពីសន្ទុះនៃការឆ្លង

៩៖ រាជរដ្ឋាភិបាល អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

១០៖ លោក គីម ជុងអ៊ុន «ប្រកាសជោគជ័យដ៏ត្រចះត្រចង់លើ COVID-19» ព្រោះកូរ៉េខាងជើង គ្មានអ្នកឆ្លងសូម្បីតែម្នាក់!

១១៖ រាជរដ្ឋាភិបាលអនុម័តលើសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ

១២៖ សហភាពអឺរ៉ុប និងវេណេស៊ុយអេឡា «ព្រមបន្ថយកម្តៅការទូត» ក្រោយលោក ម៉ាឌូរ៉ូ ប្រកាសបណ្តេញតំណាងអឺរ៉ុប

១៣៖ ក្រសួងអប់រំ នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញនៅសប្តាហ៍ក្រោយ

១៤៖ អាមេរិកចេញមុខរិះគន់ សកម្មភាពយោធាចិន នៅតំបន់សមុទ្រចិនខាងត្បូង ខណៈចិនក៏ព្រមានតបវិញដូចគ្នា

១៥៖ គិតត្រឹមថ្ងៃទី៣០មិថុនា កម្ពុជាទទួលបានប្រាក់តម្កល់៩លានដុល្លារ ពីជនបរទេស៣ពាន់នាក់

១៦៖ ដោយភ័យខ្លាចផ្ទុះ COVID-19 រលកទី២ កូរ៉េខាងត្បូងចាត់វិធានការ ការពារខ្លាំងជាងមុន

១៧៖ កម្ពុជា ធ្វើតេស្ដរកជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋជាង៣ម៉ឺននាក់

១៨៖ អាហ្វ្រិកខាងត្បូងបន្តដាក់ពង្រាយកងទ័ព ដើម្បីពង្រឹងវិធានការបិទប្រទេស ចំពោះមុខបញ្ហា COVID-19 កាន់តែរីកធំ

១៩៖ ក្រសួងយុត្តិធម៌៖ ៤២ថ្ងៃនេះ រឿងក្តីព្រហ្មទណ្ឌបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្ត មាន៣៤៥៤សំណុំរឿង ស្មើ២៧% នៃសំណុំរឿងកកស្ទះ

២០៖ វៀតណាម និងហ្វីលីពីនរួមគ្នាថ្កោលទោសចិន ចំពោះការធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង ខណៈអាមេរិកបញ្ជូននាវាចម្បាំងមកដែរ

២១៖ ឥណ្ឌាប្រកាសទិញយន្តហោះចម្បាំង ៣៣គ្រឿងពីរុស្ស៊ី និង upgrade យន្តហោះជិត ៦០គ្រឿងទៀត

២២៖ ហេតុអ្វីប្រទេសអាស៊ីភាគច្រើន មិននិយាយចំៗប្រឆាំងនឹង «ច្បាប់សន្តិសុខជាតិថ្មី» របស់ចិនលើទីក្រុងហុងកុង?

២៣៖ ពាក្យស្លោក «រំដោះហុងកុង គឺជាបដិវត្តន៍នៃសម័យកាលយើង» ត្រូវបានចាត់ទុកថា «បំពានច្បាប់សន្តិសុខជាតិថ្មី»

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Amazon ចាយលុយខ្ទង់ពាន់លានដុល្លារ ទិញក្រុមហ៊ុនបច្ចេកវិទ្យាផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ

២៖ គួរយល់ដឹង៖ នាវាទេសចរណ៍យក្សទាំង១០ ដែលមានទំហំធំជាងគេបំផុតប្រចាំឆ្នាំ២០២០

៣៖ EU កំពុងវាយតម្លៃថាតើ កិច្ចព្រមព្រៀងមួយរបស់ Google នឹងពង្រីកឥទ្ធិពលរបស់ក្រុមហ៊ុនយក្សអាមេរិកនេះឬយ៉ាងណា

៤៖ Inter ចុះកិច្ចសន្យានាំយកកីឡាករបម្រេីការពារ Hakimi ពីក្លិប Real Madrid ក្នុងតម្លៃ ៤៤.៩លានដុល្លារ

៥៖ ចំណេះដឹងទូទៅ៖ ភាសាណាខ្លះដែលមានមនុស្សនិយាយច្រើនជាងគេ?

៦៖ លោក Jeff Bezos មេធំ Amazon បំបែកកំណត់ត្រាថ្មី ជាកំពូលមហាសេដ្ឋីលេខលំដាប់ទី១ មានទ្រព្យច្រើនជាងគេបំផុត

៧៖ ភាពយន្តខ្មែរ «The Clock» ជាប់លេខ១ ក្នុងចំណោមភាពយន្តជិត ២០០រឿង ក្នុងកម្មវិធី «Horror Bowl Movie Awards» របស់ប្រទេសឥណ្ឌា

៨៖ ទីបំផុត! ជីវិតតារាបង្ហាញម៉ូត Mr Queen ត្រូវបានបញ្ចប់ ដ៏គួរឲ្យសង្វេគ

៩៖ បណ្តឹងរបស់ក្លិប Man City ដែលប្តឹង ជំទាស់ UEFA នឹងប្រកាសឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា

១០៖ ព្រឹត្តិការណ៍ Champions League ឆ្នាំ២០២០-២០២១ នឹងចាប់ផ្តើម នៅខែតុលា

១១៖ អត្ថន័យធាតុទាំង៣ នៃ LOGO ដែលត្រូវបានជ្រើសរើស ដើម្បីប្រើផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣

១២៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី៣របស់ចិន លាលែងពីតំណែងនាយកប្រតិបត្តិ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com