(ភ្នំពេញ)៖ កញ្ញា អឿន ណៃហ៊ាង វ័យ២១ឆ្នាំ បានគាស់ឈ្នះទឹកប្រាក់៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។ ទឹកប្រាក់នេះប្រៀបបីដូចជាកាដូធ្លាក់ពីលើមេឃ ដែលផ្តល់ជាដើមទុនប្រកបរបរដំបូងក្នុងឆាកជីវិតរបស់កញ្ញា។

កញ្ញា ណៃហ៊ាង ចង់បង្កើតមុខរបរមួយក្រោយអស់សង្ឃឹមនឹងរកការងារធ្វើបាន ប៉ុន្តែកញ្ញានៅខ្វះដើមទុនប្រហែល៥លានរៀល ដើម្បីបញ្ជារទិញសម្លៀកបំពាក់ពីភ្នំពេញ យកមកលក់បន្តតាមអនឡាញនៅផ្ទះឯស្រុកឈូក ខេត្តកំពត។ ការលក់សម្លៀកបំពាក់នេះជាមុខរបរក្នុងក្តីស្រមៃរបស់កញ្ញាជាយូរមកហើយ។
កញ្ញាបានឲ្យដឹងថា៖ «នៅថ្ងៃទី២៦ មិថុនានេះ ម៉ោងប្រហែល៨ព្រឹក ខ្ញុំទិញវើក WURKZ មួយកំប៉ុងក៏បានឈ្នះ១កំប៉ុង រួចខ្ញុំក៏យកទៅប្តូរ។ មួយកំប៉ុងដែលប្តូរនេះហើយ ជាកំប៉ុងផ្លាស់ប្តូរជីវិតដែលកំពុងអស់សង្ឃឹមរបស់ខ្ញុំឲ្យមានពន្លឺឡើងវិញ»

គួរបញ្ជាក់ថា ត្រឹម១សប្តាហ៍ ពីថ្ងៃទី២២ ដល់២៩ មិថុនានេះ អតិថិជនដែលបានគាស់ឈ្នះទឹកប្រាក់៥លានរៀលពីវើក WURKZ មានចំនួនរហូតដល់ទៅ២២នាក់ ដោយក្នុងនោះ ក្រុងភ្នំពេញចំនួន៥នាក់, កំពង់ឆ្នាំ៣នាក់, សៀមរាប២នាក់, ព្រះវិហារ១នាក់, ពោធ៍សាត់២ នាក់, កំពត៣នាក់, ប៉ៃលិន១នាក់, កំពង់ស្ពឺ១នាក់, ត្បូងឃ្មុំ១នាក់, ឧត្តរមានជ័យ១នាក់, តាកែវ១នាក់, និង បន្ទាយមានជ័យ១នាក់ផងដែរ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះទឹកប្រាក់៥០លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត៕