(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្របគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចាត់ការតាមនីតិវិធី ពាក់ព័ន្ធលើករណីប៉ុនប៉ងឃាតកម្ម។

មន្ដ្រីនគរបាលបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ យ៉ា រ៉ាទី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉ា រ៉ាទី កំពុងស្ថិតក្រោមចំណាត់ការរបស់ លោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទឹកដីភូមិសាស្រ្ត ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាត់កម្ម លើជនរងគ្រោះឈ្មោះ ម៉ាណ ណាស់ និងឈ្មោះ ទ្រី យ៉ា ហើយជនត្រូវចោទរូបនេះ ក៏មានជាប់ពាក់ព័ន្ធលើករណីមួយទៀត គឺប្រើប្រាស់ និងចែកចាយថ្នាំញៀនផងដែរ៕