(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ លោក ហ៊ីង សុខសាន បកអាក្រាតរឿងលោក សម រង្ស៊ី ព្យាយាមកម្ទេចសំបកសង្គ្រោះជាតិ ដើម្បីស្រោចស្រង់ជីវិតនយោបាយ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០.៧លាននាក់ ស្លាប់ជិត ៥២ម៉ឺននាក់ និងជាសះស្បើយជិត ៦លាននាក់!

៣៖ ក្រសួងសុខាភិបាល៖ អ្នកដំណើរមកពីក្រៅប្រទេសជិត១.៦ម៉ឺននាក់ បានធ្វើតេស្ដរកកូវីដ១៩ គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសអាចចូលមកកម្ពុជាវិញ

៤៖ សហរដ្ឋអាមេរិកកំពុងប្រមូលទិញថ្នាំព្យាបាល COVID-19 ពីប្រទេសមួយចំនួនស្ទើរអស់ស្តុក

៥៖ ប្រមុខការទូត៖ កម្ពុជាបានបង្ហាញពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ ទោះមានវិបត្តិកូវីដ១៩

៦៖ រដ្ឋមន្រ្តីសង្គមកិច្ច៖ ១សប្តាហ៍ប៉ុណ្ណោះ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ ៨១ភាគរយ បានបើកប្រាក់ឧបត្ថម្ភ

៧៖ ស្ថានការណ៍ COVID-19 មួយរយៈចុងក្រោយនេះ កាន់តែធ្ងន់ធ្ងរឡើងហើយ, នេះបើតាមការព្រមានពី WHO

៨៖ រដ្ឋមន្រ្តីសង្គមកិច្ច អំពាវនាវដល់មន្រ្តីតាមភូមិឃុំ ត្រូវបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រប្រកបដោយតម្លាភាព ហាមធ្វើខុសគោលការណ៍

៩៖ ប៉ូលិសហុងកុងចាប់ខ្លួនមនុស្សជាង ៣០០នាក់ ដែលធ្វើបាតុកម្ម ដោយមិនគោរពច្បាប់សន្តិសុខជាតិថ្មី

១០៖ ក្រសួងសង្គមកិច្ច ផ្ញើលិខិតទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការ លើមន្រ្តីមូលដ្ឋាន ដែលកាត់លុយពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩

១១៖ រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ «ប្រកាសលាលែងពីតំណែង» ចំពោះមុខការរិះគន់ពីពលរដ្ឋ

១២៖ កម្ពុជាទទួលបានចំណូលជាង២៦៤លានដុល្លារ ពីការនាំចេញអង្ករជិត៤០ម៉ឺនតោន ក្នុងឆមាសទី១ឆ្នាំនេះ

១៣៖ គ្រោះធម្មជាតិបាក់ដីនៅមីយ៉ាន់ម៉ា ផ្តាច់ជីវិតមនុស្សជិត ១០០នាក់ និងរាប់រយនាក់ទៀតជាប់ក្រោមគំនរដីបាក់!

១៤៖ ការពិភាក្សាប្រាក់ឈ្នួលឆ្នាំនេះ នៅតែធ្វើដូចរាល់ឆ្នាំ ទោះភាគីខាងនិយោជកស្នើសុំផ្អាក១ឆ្នាំ

១៥៖ ករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជាង «៦សែននាក់»

១៦៖ លោក អ៊ុន ចាន់ដា បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់រដ្ឋបាលខេត្តកំពង់ចាម តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

១៧៖ កេរ្តិ៍ឈ្មោះសហរដ្ឋអាមេរិក ធ្លាក់ចុះយ៉ាងគំហុកលើឆាកអន្តរជាតិ អំឡុងការរាតត្បាត COVID-19, នេះបើតាមលទ្ធផលស្ទង់មតិនៅអឺរ៉ុប

១៨៖ ពលរដ្ឋខ្មែរ-ឥស្លាម ៦០គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ថ្មី នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

១៩៖ ប្រធានាធិបតីអ៉ីរ៉ង់៖ កងទ័ពអាមេរិក គួរតែដកចេញពីប្រទេសស៊ីរី ជាបន្ទាន់

២០៖ អភិបាលខេត្តកំពង់ចាម ប្រាប់ពីផែនការទប់ទល់ជាមួយការបាក់ច្រាំងទន្លេ នៅក្រុងកំពង់ចាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរ

២១៖ ម៉ាឡេស៊ីប្រកាសបើកសាលារៀនឡើងវិញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០!

២២៖ ស្នងការខេត្តកំពង់ចាម ចែករំលែកបទពិសោធន៍ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលទទួលចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំជាប់គ្នា

- ព័ត៌មាន Fresh News Plus

១៖ Apple នឹងបិទហាង៣០កន្លែងបន្ថែមទៀត សរុបឡើងដល់៧៧កន្លែង នៅសហរដ្ឋអាមេរិក ព្រោះការកើនឡើងវិញនៃករណីឆ្លង COVID-19

២៖ តារាបរទេសល្បីៗលំដាប់កំពូល ទាំង១០ មានចំនួនអ្នក Subscribe ក្នុង Youtube ច្រើនជាងគេបំផុត!

៣៖ គួរយល់ដឹង៖ មានកន្លែងខ្លះនៅលើផែនដីយើងនេះ គ្មានភ្លៀងធ្លាក់ជាង២លានឆ្នាំមកហើយ

៤៖ កីឡាករបាល់ទាត់អន្តរជាតិ៤នាក់ មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19

៥៖ លីគបាល់ទាត់អាជីព កម្រិតកំពូលរបស់ចិន នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា

៦៖ ចំណេះដឹងទូទៅ៖ តើនរណាជាអ្នកផ្តួចផ្តើមឲ្យអាមេរិកផលិតគ្រាប់បែកបរិមាណូ និងឈានដល់ទម្លាក់២គ្រាប់ប្រល័យប្រទេសជប៉ុន ?

៧៖ Zidane ថា Real មិនទាន់ឈ្នះពាន LaLiga នៅឡើយទេ និងត្រូវប្រយុទ្ធបន្តទៀត!

៨៖ Real Madrid ជិតបង្កេីតក្រុមបាល់ទាត់ស្រ្តីមួយទៀត ក្រោយសហព័ន្ធអេស្ប៉ាញឯកភាព

៩៖ ម្ចាស់ខ្សែក្រវ៉ាត់ WBA ជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា

១០៖ CAMSOC សម្រេចជាគោលការណ៍លើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ដើម្បីប្រើផ្លូវការក្នុងស៊ីហ្គេម-២០២៣

១១៖ លីគបាល់ទាត់អាមេរិក MLS រកឃើញ ៤ករណីថ្មីនៃ Covid-19 ក្នុងចំណោមកីឡាករ ៣៩២នាក់ដែលបានធ្វើតេស្ត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com