(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៣៨១ករណី ឃាត់មនុស្ស១០,៥៨៩នាក់ (ស្រី៦៥០នាក់)៕