(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។

សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនេះ ដឹកនាំដោយលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕